ព័ត៌មានទាន់ហេតុការណ៍៖

កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរ ! កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ៖ មិនមែនជាលើកទី១ទេ កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ តែងទទួលបានមេដាយមាស ជាច្រើនកម្រិតអន្តរជាតិ ពិតជារៀនពូកែខ្លាំងណាស់កូនប្រុសពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ 

សូមអបអរសាទរកុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ដែលទទួលបានលទ្ធផលយ៉ាងល្អ គឺទទួលបានមេដាយមាសលេខរៀងទី១ ក្នុងថ្នាក់ ហើយទទួលបានមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជនទាំង ២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រ (Singapore Math Global Finals) ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុប ៣,៦៧៥នាក់ មកពី ២៧ប្រទេស។

ការប្រឡង គឺជាការប្រឡងដែលមានកម្រិតអន្តរជាតិដែលមានការចូលរួមពី ២៧ប្រទេស និងបេក្ខជនចំនួន ៣,៦៧៥នាក់។ បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងបាន លុះត្រាជាបេក្ខជនជ័យលាភីតំណាងប្រទេសនីមួយ ទើបមានសិទ្ធិចូលរួម ហើយជាការប្រឡងជុំចុងក្រោយរបស់ SMC កម្រិតអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖