ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១១នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ១នាក់) និងប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕
ដោយ៖ តារា