ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន​ ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា ចាប់ពីថ្ងៃទី​២៣​ មីនា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៥.៩១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ពណ៌ខៀវ៖​ គុណភាពខ្យល់ល្អណាស់មាន ខេត្តកែប​  និង​ខេត្តស្វាយរៀង។ 

ពណ៌បៃតង៖​ គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។ 

ពណ៌លឿង៖​ មានខេត្តបន្ទាយមានជ័យ  ខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕

ដោយ​៖ តារា​


ចែករំលែក៖