ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុចដូចខាងក្រោម ៖
១- ជុន ចាន់បុត្រ បានអីដឹកនាំ RFA ទៀតបើលោកត្រាំកម្ទេចចោលរួចហើយ = ចាំមើលបើ អត់RFA មាននរណាស្លាប់តាមRFA ខ្លះ?
២- អ្វីទៅដែលហៅសមាជមហាជននៅក្រៅប្រទេសរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = តើមានប៉ុន្មានគ្រាប់ទៅ?
៣- កុំសង្ឃឹមពលរដ្ឋជិត៣លាននាក់នោះ = ជិត៣លានមានតែកាលជាង១០ឆ្នាំមុន ចំណែកឥឡូវមានមិនដល់១០%ផងទេ?
៤- ខេត្ត៣៧របស់ខ្មែរដែលបានទៅសៀមគឺជាការសោកស្តាយរកអ្វីប្រៀបផ្ទឹមមិនបាន = មិនសង្ឃឹមថាបានមកខ្មែរវិញទេ តែជាបទពិសោធន៍កុំឲ្យបាត់ទៅទៀត?
៦- ខេត្តខ្មែរ២១ដែលបានទៅវៀតណាមគឺជាការឈឺចាប់ណាស់ដែលបារាំងប្រើសិទ្ធិអំណាចខ្លួនប្រគល់ឲ្យវៀតណាម = នេះគឺក៏ជាការឈឺចាប់តែមិនអាចយកមកវិញបាន?
៧- ចៅក្រមបារាំងថាអវត្តមានរបស់ចុងចោទមិនសំខាន់ទេ = ការកាត់ក្តីរឿងផ្ទុះគ្រាប់បែក នៅតែប្រព្រឹត្តទៅបានតែវាគ្រាន់តែនិម្មិតរូបប៉ុណ្ណោះ គ្មាននរណាត្រូវជាប់ទោសជាក់ស្តែងទេ?
៨- ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម = បញ្ជាក់ថាកំពង់ផែរាមជារបស់កម្ពុជា។
៩- នៅទីបំផុតតុលាការបារាំងសម្រេចលើកពេលសវនាការទៅពេលក្រោយទៀត = ដោយសំអាងថាបន្តរកភ័ស្តុតាងបន្ថែម?
១០- ភ័ស្តុតាងរកជិត៣០ឆ្នាំហើយនៅតែមិនគ្រប់ = ការពន្យាពេលសវនាការរឿងក្តីនេះធ្វើឲ្យទណ្ឌិត សម រង្ស៊ី ខកចិត្តយ៉ាងខ្លាំង? ៕
ដោយ ៖ សិលា