ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបសន្ទនាជាមួយតំណាងសមាគមមិត្តភាពជប៉ុន-ចិនចំនួន៧ក្រុម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៥ តាមម៉ោង ក្នុង តំបន់ លោក Wang Yi សមា ជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិន បាន ជួប សន្ទនារួម ជា មួយ តំណាង សមាគម មិត្តភាព ជប៉ុន – ចិន ចំនួន ៧ក្រុម នៅក្រុង តូក្យូ ។

        គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែង ថា សមាគម មិត្តភាព ជប៉ុន – ចិន ទាំង ៧ក្រុម បាន ខិត ខំប្រឹងប្រែង ដើម្បីពង្រឹង និង ពង្រីក មិត្តភាព ចិននិង ជប៉ុនអស់កាល ជា យូរ កន្លង មក ដែល បាន រួម ចំណែក ដ៏សំខាន់ និង ពិសេស ក្នុង ការ កែលម្អ និង អភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង ជប៉ុន   ភាគីចិន សូម សម្តែង ការ កោត សរសើ រខ្ពស់ ។ បច្ចុប្បន្ន នេះ ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ ទទួល បាន ឱកាស ដ៏សំខាន់ សម្រាប់ កែលម្អនិង អភិវឌ្ឍ ហើយ ក៏ ត្រូ វ ឆ្លើយ តប នឹង ការសាកល្បង និង ការ ប្រឈម គ្រប់ បែប យ៉ាងផងដែរ ។ រំពឹង ទុក ថាសមាគមទាំង ៧ អាចពង្រឹង ជំនឿចិត្ត លុប បំបាត់ ឧប សគ្គ ប្រកាន់ខ្ជាប់ ទិសដៅ ទូទៅ នៃ កិច្ច សហប្រតិបតិ្តការ មេត្រីភាព រវាង ចិននិង ជប៉ុន ក្នុ ង ន័យ រួម ចំណែក ថ្មី ក្នុង ការ គាំពារ ផលប្រយោជន៍ ជា មូលដ្ឋាន របស់ប្រជាជន នៃ ប្រទេស ទាំង ពីរ ។

        គេហទំព័រ «CCFR China state-controlled media » តំណាង នៃ សមាគម មិត្តភាព ជប៉ុន-ចិន បាន សម្តែង កី្ត សោមនស្ស រីករាយ ចំពោះ និន្នាការ កែលម្អ និង អភិវឌ្ឍ នៃ ទំនាក់ទំនង រវាង ជប៉ុន និង ចិន ដែលទទួល បាន ដោ យ មិន ងា យ ហើយ ថ្លែង ថា សន្តិភាព និង មេត្រីភាព ជា មូលដ្ឋាន សម្រាប់ ការទាក់ទង គ្នា រវាង ប្រទេស និង ប្រទេស ហើយ ក៏ជា ការធានា ខាង សន្តិសុខ ដ៏ ធំ បំផុត របស់ប្រទេស មួយ ផង ដែរ ។ សមាគម មិត្តភាព ជប៉ុន-ន នឹង ប្រកាន់ខ្ជាប់ ការ គាំពារ មូលដ្ឋាន នយោបាយ នៃ ទំនាក់ទំនង រវាងប្រទេស ទាំង ពីរ មិន ងាករេ ហើយ ខិតខំប្រឹង ប្រែង អស់ ពីលទ្ធភាពដើម្បី ជំរុញ ការ ផ្លាស់ប្តូរ រវាង ជប៉ុន និង ចិន ក៏ដូ ច ជា រួម ចំណែក ថ្មី ដើម្បី ជំរុញឱ្យ ទំនាក់ទំនង ជប៉ុន និង ចិនទទួល បាន ការ កែ លម្អ និងមានភាព កាន់តែ ល្អ ប្រសើរឡើង ៕

ដោយ ៖ សិលា


ចែករំលែក៖