ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ស្ពានអាកាស “មរតកតេជោ” ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាពេលខាងមុខនេះ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបន្តថា ៖ ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ សន្សំសំចៃ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរ ដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដេីម។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ចាត់ទុក សមិទ្ធផលថ្មីៗៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អរគុណសន្តិភាព និងការអភិវឌ្ឍ ៕
ដោយ ៖ សិលា