អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃ ទី ២០ ខែ មីនា តាម ម៉ោង ក្នុង តំបន់ កិច្ច សន្ទនា សកល ស្តីពី “ប្រទេស ចិន ក្នុង រដូវ ផ្កា រីក “ក្រោម ប្រធាន បទ កាលានុវត្តភាព ចិន ចែក រំលែក ជាមួយ ពិភពលោក ដែល រៀប ចំ ធ្វើ ដោយ អគ្គ ស្ថានីយ វិទ្យុ និ ង ទូរទស្សន៍ មជ្ឈិម ចិន បាន បើក ធ្វើ នៅ ក្រុង មូស្គូ ប្រទេស រុស្ស៊ី ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី ក្រសួង ឃោសនាការ នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុ ម្មុយ នីស្ត ចិន និង ជា អគ្គ នាយក នៃ អគ្គ ស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិន បាន ថ្លែង សុន្ទរកថា តាម ប្រព័ន្ធ វីដេអូ ។ តំណាង មក ពី មជ្ឈដ្ឋាន នយោបាយ សិក្សាស្រាវជ្រាវ និង ប្រព័ន្ធ សារព័ត៌មាន នៃប្រទេសទាំងពីរ ចិននិងរុស្ស៊ី បាន អញ្ជើញ ចូល រួម សកម្មភាព លើក នេះ និង បាន ធ្វើ កិច្ច សន្ទនា ជុំវិញ ប្រធានបទ ដូចជា កិច្ចសហប្រតិបត្តិការ ផ្នែក សេដ្ឋកិច្ច ការ ច្នៃ ប្រឌិតថ្មី ខាង វិទ្យា សាស្ត្រ និង បច្ចេកវិទ្យា ការ ផ្លាស់ប្តូរ រវាង ប្រជាជន និង ប្រជាជន ព្រមនិង កិច្ច សហការ ផ្នែក ប្រព័ន្ធ សារព័ត៌មាន ជាដើម ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong បាន ថ្លែងថា ក្នុង មហាសន្និបាត នៃសភា ទាំង ពីរ របស់ ប្រទេស ចិន ឆ្នាំ នេះ លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន សង្កត់ ធ្ងន់ ថា ត្រូវ ពង្រីក ការបើកទូលាយ បែប ប្រព័ន្ធ របប ជាលំដាប់ ពង្រីក លំហ សហប្រតិបត្តិការ អន្តរជាតិ ជាបន្តបន្ទាប់ ។ ដោយ ឡែក ទ្វារ បើកទូលាយ របស់ ចិន នឹង បើកចំហ រឹតតែ ធំឡើងៗ ។ ការស្ទង់មតិ សកល របស់ បណ្តាញ ទូរទស្សន៍ សកលចិន( CGTN )នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន បង្ហាញ ថា អ្នក ផ្តល់ បទ សម្ភាសន៍ លើសពី ៩០ ភាគរយ លើ ទូទាំង ពិភពលោក បាន សម្តែង ការ កោត សរសើរ ចំពោះ សេដ្ឋកិច្ច និង បច្ចេក វិទ្យា របស់ ចិន ដែល មានកម្លាំងជាក់ស្តែងដ៏ខ្លាំងក្លា ព្រម ទាំង រំពឹង ទុក ថា ទីផ្សារ ធំ របស់ ចិន នឹង នាំ មក នូវ កាលានុវត្តភាព ធំ សម្រាប់ ពិភពលោក ៕
ដោយ ៖ សិលា