ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២៥ នេះសមត្ថកិច្ចនគរបាលនាំខ្លួនយុវជន២នាក់និងរថយន្ត ១គ្រឿងមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងក្នុងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដោយមានកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋានចុះទៅដល់គោលដៅវាលយន្តហោះបែកចានក្រុងបាត់ដំបង ខណៈទទួលបានព័ត៌មាននិងរូបភាពពីប្រជាពលរដ្ឋដែលដេីរ ហាត់ប្រាណទាំងព្រលឹងចុងសក់ បន្ទាប់យុវជននេះធ្វេីសកម្មភាពបេីកបរស្ទេីរហោះរថយន្តក្នុងចំណោមអ្នកដេីរ ហាត់ប្រាណជាច្រេីននៅទីនោះនាំបង្កការភ័យខ្លាចនិងបង្កភាពអនាធិបតេយ្យ។
យុវជនទាំង០២នាន់នោះគឺ៖១-ឈ្មោះ ល្មុន មេត្តា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងនិង២-ឈ្មោះ ប្រាក់ គិមឡុង ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងរហូតរួមមាន ៖
– រថយន្ត ០១ គ្រឿងម៉ាក FORD RANGER RAPTOR ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-1777។
យុវជនទាំង២នាក់ទទួលស្គាល់ថា ពិតជាធ្វេីសកម្មភាព បេីករថយន្តស្ទេីរហោះនៅក្នុងព្រលានក្នុងខណៈមានអ្នក ដេីរហាត់ប្រាណជាច្រេីននៅទីនោះ ដេីម្បីតែការសប្បាយ នៅថ្ងៃមុនម្តងរួចហេីយ តែថ្ងៃនេះមកធ្វេីម្តងទៀតក៏ត្រូវសមត្ថកិច្ចឃាត់នាំមកស្នងការដ្ឋានតែម្តង។ ការិយាល័យជំនាញកំពុងបន្តការសាកសួរនិងអនុវត្តបន្តតាម នីតិវិធី៕
ដោយ៖ សូរិយា