ព័ត៌មានទាន់ហេតុការណ៍៖

លោកHan Zheng ជួបពិភាក្សាជាមួយអ្នកទទួលខុសត្រូវនៃសហគ្រាសបរទេស

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  នៅថ្ងៃទី២៤ខែមីនា នៅក្រុងប៉េកាំង លោកHan Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Merlin Swire នាយកប្រតិបត្តិនៃក្រុមហ៊ុន Swireនៃប្រទេសអង់គ្លេសនិងលោក Vasant Narasimhan នាយកប្រតិបត្តិនៃក្រុមហ៊ុន Novartisនៃប្រទេសស្វ៊ីសដែលអញ្ជើញទៅប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំប្រចាំ២០២៥ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិន។

      គេហទំព័រ «CCFR China state-controlled media » នៅពេលជួបពិភាក្សាជាមួយលោកMerlin Swire លោកHan Zhengបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដើម្បីគាំពារប្រព័ន្ធច្បាប់កំណត់ផ្នែកពាណិជ្ជកម្មពិភពលោក ជំរុញកំណែទម្រង់និងការបើកទូលាយយ៉ាងមុតមាំមិនងាករេ ដែលនឹងបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។

      គេហទំព័រ «CCFR China state-controlled media » នៅពេលជួបពិភាក្សាជាមួយលោកVasant Narasimhan លោក Han Zheng បានថ្លែងថា ក្រុមហ៊ុនNovartis គឺជាក្រុមហ៊ុនផលិតឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីដ៏ល្បីល្បាញលើពិភពលោក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសុខភាពរបស់មនុស្សជាតិ។ រដ្ឋាភិបាលចិនលើកទឹកចិត្តនិងគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍឱសថប្រកបដោយភាពច្នៃប្រឌិតថ្មី ពង្រឹងការការពារកម្មសិទ្ធិបញ្ញាតាមផ្លូវច្បាប់ ដើម្បីផ្តល់បរិយាកាសច្នៃប្រឌិតថ្មីកាន់តែល្អប្រសើរសម្រាប់ក្រុមហ៊ុនបរទេស ក្នុងនោះក៏បូករួមទាំងក្រុមហ៊ុនNovartisផងដែរ។

      គេហទំព័រ «CCFR China state-controlled media » លោកMerlin SwireនិងលោកVasant Narasimhan បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជាពោរពេញទៅដោយជំនឿចិត្តចំពោះការវិនិយោគនៅប្រទេសចិន៕

ដោយ ៖ សិលា


ចែករំលែក៖