ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសួរសុខទុក្ខលោកយាយ សឹុម នីន អតីតយុទ្ធជនដែលមានជីវភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអញ្ជើញសួរសុខ ទុក្ខលោកយាយ សឹុម នីន ដែលជាអតីត យុទ្ធជន ហើយបច្ចុប្បន្នលោកយាយរស់នៅក្នុងជីវភាពក្រីក្រលំបាកតោកយ៉ាកនៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ក្នុងវ័យជរា៦០ឆ្នាំ លោកយាយ សឹុម នីន បានរៀបរាប់ឲ្យដឹងថា លោកយាយ បានចូលបម្រើកងទ័ពតាំងពីឆ្នាំ១៩៧៧ហើយលោកយាយធ្លាប់បានចូលហ្វឹកហាត់ នៅជំរំឡុងយ៉ាវនៃប្រទេសវៀតណាម។ ក្រោយថ្ងៃរំដោះ៧មករា លោកយាយបានចូលមកបម្រើការងារនិងចូលរួមប្រយុទ្ធ នៅតាមសមរភូមិជាច្រើនកន្លែងក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង… ក្រោយមក លោកយាយត្រូវបានប្រគល់ភារកិច្ចឲ្យមកទទួលខុសត្រូវជាអនុប្រធានអង្គភាពនារីកាត់ដេរកងទ័ព ហើយក្រោយមកទៀត លោកយាយក៏ត្រូវបានកាត់ចេញពីក្រប ខ័ណ្ឌកងទ័ពមកជាប្រជាជនធម្មតាវិញ (តាមគោលនយោបាយកាត់បន្ថយកងទ័ព របស់រាជរដ្ឋាភិបាល)ហើយចាប់ពីពេល នោះមកលោកយាយបានរស់នៅក្នុងជីវ ភាពទីទ័លក្រនៅតំបន់ជនបទជាយក្រុងនេះ។

តាមរយៈ ការសំណេះសំណាលជាមួយ លោកយាយសម្តេចវិបុលសេនាភក្តីបានសម្រេចផ្តល់ថវិកាចំនួន៤០០០ដុល្លារអា មេរិក(បួនពាន់ដុល្លារអាមេរិក)សម្រាប់ ទិញដីមួយកន្លែង នៅក្នុងសង្កាត់ត្រពាំង ក្រសាំងនេះជូនលោកយាយសម្រាប់សង់ ផ្ទះហើយព្រមជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក្នុង នាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានឧបត្ថម្ភប្រាក់ចំនួន៤០០០ដុល្លារទៀតសម្រាប់សង់ផ្ទះជូនលោកយាយ សឹុម នីន ស្នាក់នៅជាកម្មសិទ្ធិ ក្នុងវ័យជរារបស់គាត់តទៅ ៕ ហេង សូរិយា

14237484_1253414001367383_2129711492308974714_n 14212815_1253414181367365_6403930227602161393_n


ចែករំលែក៖