ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងចាប់រំលោភប្រពន្ធគេមិនបានសម្រេចរត់ទៅស្លាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់នៅកណ្តាលវាល ស្រែបន្ទាប់ពីប៉ុនប៉ងរំលោភប្រពន្ធគេមិនបានសម្រេចហើយត្រូវបងប្អូនស្រ្តីរងគ្រោះ វាយឲ្យរបួសធ្ងន់។ ករណីប្រទះឃើញសាកសពបុរសខាងលើនេះគឺបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

បើតាមអ្នកភូមិបានឲ្យដឹងថា សពបុរស ដែលគេប្រទះឃើញខាងលើឈ្មោះ អូ៊ ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ប្រភពពីអ្នកភូមិបន្តថា បុរសម្នាក់នេះជា មនុស្សមិនទាន់មានប្រពន្ធកូននោះទេ ។

បើតាមនគរបាលស្រុកមេសាងឲ្យដឹង ថា ផ្អែកតាមការស្រាវជ្រាវនិងតាមការអះអាងពីអ្នកភូមិចំបក់ជ្រំបានបញ្ជាក់ប្រាប់ សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បុរសខាងលើ នេះបានលបចូលទៅឱបស្ត្រីម្នាក់ឈ្មោះសាត យឹម អាយុ៣២ឆ្នាំ ប៉ុនប៉ងរំលោភនៅក្នុងផ្ទះខណៈដែលប្តីស្ត្រីខាងលើនេះមិននៅផ្ទះ។ ពេលនោះស្ត្រីឈ្មោះ សាត យឹម បាន ស្រែកឲ្យអ្នករស់នៅជិតខាងជួយហើយគាប់ ជួនប្អូនថ្លៃស្ត្រីរងគ្រោះឈ្មោះ សយ កក ជិះមូ៉តូមកដល់មុខផ្ទះហើយបានឮសំឡេងបងថ្លៃស្រែកឲ្យជួយក៏បានឈប់មូ៉តូរួចរត់ចូល ទៅក្នុងផ្ទះស្រាប់តែឃើញបុរសឈ្មោះ អ៊ូ ទិត្យ នេះកំពុងប្រតាយប្រតប់ជាមួយនឹង បងថ្លៃស្រីក៏ទាញយកឈើជ្រុងវាយចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់និងផ្អើលដល់អ្នកស្រុកចំនួន២ភូមិគឺភូមិបឹង និងភូមិអណ្តូងច្រាចនាំគ្នារត់មកជួយនិងវាយទៅលើឈ្មោះ អ៊ូ ទិត្យ ឡើងទ្រមខ្លួនតែយ៉ាងណាជននេះបានព្យាយាមរត់គេចចេញពីភូមិបាត់តែម្តង។

ប្រភពបានបន្តថា នៅពេលដែលជនខាង លើនេះរត់ចេញពីភូមិប្រជាពលរដ្ឋក៏ពុំបាន ដេញតាមនោះដែរដោយសារម្នាក់ៗមកនាំ គ្នាជួយឈ្មោះ សយ កក ដែលត្រូវបានជន ខាងលើនេះវាយឲ្យរបួសធ្ងន់ដែរនោះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ប្រសិនបើ ជនឈ្មោះ អ៊ូ ទិត្យ មិនបាត់បង់ជិវិតទេនោះ ជននេះត្រូវជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីរករណីទី១ ប៉ុនប៉ងរំលោភប្រពន្ធរបស់គេ និងទី២ បង្ករបួសស្នាមទៅលើឈ្មោះ សយ កក ។

សាកសពបុរសអូ៊ ទិត្យ ត្រូវបានសមត្ថ កិច្ចដឹកបញ្ជូនទៅរក្សាទុកក្នុងវត្តនៃភូមិកើតហេតុរង់ចាំសាច់ញាតិនិងក្រុមគ្រួសារមករៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ សហការី

 

1 2


ចែករំលែក៖