ភ្នំពេញ៖ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតដល់តំបន់ច្រាំងបាក់ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។
បេីយោងតាមសេចក្តីជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព របស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតដល់តំបន់ច្រាំងបាក់ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខាអោយបញ្ឍប់និងរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោនិងការចតមធ្យោបាយផ្សេងៗចេញអោយអស់ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ៣៦៩ ។
ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននៅអមសងខាងកំណាត់ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ទាំងអស់សូមចូលរួមសហការរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ផ្លូវសាធារណៈ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងចូលរួមចំណែកលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕
ដោយ ៖ ភារ៉ា ដង្កោ