ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំថ្លែងថា ប្រហែលនឹងផ្តល់ការអនុគ្រោះពន្ធដល់ប្រទេសជាច្រើន ប៉ុន្តែត្រូវមានភាព”ស្មើគ្នា”

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកត្រាំប្រធានាធិបតីអាមេរិកបានថ្លែងនៅសេតវិមានកាលពីថ្ងៃទី២៤ខែមីនាថាស្របនឹងថ្ងៃទី២ខែមេសាដែលជាកាលបរិច្ឆេទចូលជាធរមាននៃ”ពន្ធគយស្មើគ្នា”ជិតចូលមកដល់ លោកប្រហែលនឹងផ្តល់ការអនុគ្រោះពន្ធដល់ប្រទេសជាច្រើន ប៉ុន្តែត្រូវមានភាព”ស្មើគ្នា”។

      គេហទំព័រ «CCFR China state-controlled media » លោកត្រាំ បានថ្លែងថា សហភាពអឺរ៉ុបបានឯកភាពថា នឹងកាត់បន្ថយពន្ធគយនាំចូលរថយន្តឱ្យមកនៅត្រឹម២.៥% ដែលជាកម្រិតដូចគ្នានឹងសហរដ្ឋអាមេរិក។ លោកក៏បានលើកឡើងដែរថា លោកនឹងប្រកាសពន្ធគយចំពោះរថយន្ត សម្ភារៈឈើ បន្ទះឈីបនិងផលិតផលផ្សេងទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

      គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែលនោះ លោកត្រាំបានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថា លោកនឹងយកពន្ធ២៥%លើប្រទេសដែលបានទិញប្រេងកាតនិងឧស្ម័នធម្មជាតិរបស់វ៉េណេស៊ុយអេឡា ពន្ធគយពាក់ព័ន្ធនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសាខាងមុខនេះ។

      គេហទំព័រ «CCFR China state-controlled media » សេដ្ឋវិទូមានការព្រួយបារម្ភថា ក្នុងបរិបទដែលការដំឡើងពន្ធគយរបស់រដ្ឋាភិបាលលោកត្រាំកំពុងឡើងកម្តៅជាបន្តបន្ទាប់ សេដ្ឋកិច្ចអាមេរិកប្រហែលនឹងលេចចេញ “ការថមថយចុះ” រហូតដល់ “ជាប់គាំង”ក៏ថាបាន ៕

ដោយ ៖ សិលា


ចែករំលែក៖