ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម,រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីមុិចជួនសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ បានទទួលគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីមុិច ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥ អញ្ជើញមកសំណេះ សំណាល និងសួរសុខទុក្ខដល់ នាយទាហាន នាយ ទាហានរង ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឧត្តមសេនីយ៍ឯក ឯក សំអូន មានប្រសាសន៍ថា ពិធីសំណេះសំណាល និងសួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីមុិចនាពេលនេះ បានបង្ហាញពីការចូលរួមដឹងសុខដឹងទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធបានផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ដើម្បីចូលរួមចំណែកការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋតាមពាក្យស្លោក “ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា”។

មេបញ្ជាការរង កងទ័ពជើងគោក,មេបញ្ជាការយោធភូមិ ភាគទី៥ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជល ផល និង ក្រុមហ៊ុនសូគីមុិច ដែលតែងតែជួយ ឧបត្ថម្ភដល់ បញ្ជាការដ្ឋានយោធភូមិភាគទី៥ នេះសបញ្ជាក់ពីសន្តានចិត្តចែករំលែកដល់ការលំបាកក្នុងកងទ័ព សូមជូនពរ ឯកឧត្តម អស់លោក ជួបតែសេចក្តីសុខសេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នា  កុំបីអាក់ខាន។

អំណោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងក្រុមហ៊ុនសូគីមុិចជូនដល់ យោធភូមិភាគទី៥នាពេលនេះមាន អង្ករទម្ងន់១០តោន ទឹកត្រី ១០០យួរ,ទឹកសុីអុីវ១២៥យួរ,មី ២០០កេស,ទឹកសុទ្ធ ៣០កេស,ស្រារបៀរ ៥០កេស,ទឹកក្រូច ១០កេស និង ថវិកា ចំនួន ៤០.០០០.០០០រៀល៕

ដោយ៖ សូរិយា


ចែករំលែក៖