ព័ត៌មានទាន់ហេតុការណ៍៖

នាយិកា​សាលា​បឋមសិក្សា១រូបនៅស្រុកភ្នំព្រឹកត្រូវបានយុវជនបែកថ្នាំម្នាក់លបចូលធ្វើឃាតដល់ក្នុងផ្ទះ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ បុរសបែក​ថ្នាំ​ម្នាក់ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ​ស្រុកភ្នំព្រឹកចាប់ឃាត់ខ្លួន ក្រោយ​ពី​យក​កាំបិត​ចាប់​អា​រ.ក​នាយិកាសាលា​បឋម​សិក្សា​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​១២​អាធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា នៅ​ភូមិ​ក្រួស​ក្រហម ឃុំ​អូរ​រំ​ដូ​ល ស្រុក​ភ្នំព្រឹក ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​នៅ​ក្រោមផ្ទះ​នៅឡើយ​។

សេចក្ដី​រាយ​ការណ៍បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​នោះ​ឈ្មោះ សាញ់ ចាន់​ថន ហៅ ធិ ភេទប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ (​ជន​បែក​ថ្នាំ​)​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ក្រូច សុខ​មឿ​ន អាយុ​៥២​ឆ្នាំ ជា​នាយិកាសាល​បឋម​សិក្សា​«​ក្រួស​ក្រហម​» រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

សេចក្ដី​រាយ​ការណ៍បាន​ឲ្យ​ដឹង​ទៀត​ថា ជន​បែក​ថ្នាំ​នោះ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន ក្រោយ​ធ្វើឃាតជន​រង​គ្រោះ​មិន​បាន​សម្រេច​។ គេ​មិន​បាន​រាយ​ការណ៍ពិស្ដារ​អំពី​ដើមចមដែល​នាំ​ឲ្យ​មានរឿង​នេះ​កើតឡើង​រវាងជន​បែក​ថ្នាំ ជាមួយ​អ្នកស្រី នាយិកាសាលា​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ព័​ត៏​មានបាន​ប្រាប់​ថា នៅ​ពេល​កើតហេតុ វេលា​រំលង​អធ្រា​ត្រ​បន្តិច​ទៅ​ហើយ អ្នកគ្រូ ក្រូច សុខ​មឿង កំពុង​អង្គុយ​លេង​នៅ​ក្រោមផ្ទះ ហើយ​មិន​បានដឹង​រឿង​អ្វី​សោះ ស្រាប់តែ​ជន​បែក​ថ្នាំ​នោះ លបចូល​ទៅ​ចាប់​គាត់​«​អា​រ.ក​»​តែ​ម្ដង​។ ប៉ុន្តែ​សំណាងល្អ​គាត់​រើ​បម្រះរួច តែ​យ៉ាងណា​បាន​ធ្វើ​ឲ្យ​គាត់​រង​របួស​ត្រង់​បំពង់ក​ធ្ងន់ធ្ងរ​គួរសម ហើយ​ត្រូវ​បាន​សាច់​ញតិ​បញ្ជូន​ភ្លាម​ៗ ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ទាំង​យប់​។

មន្ត្រី​កងរាជអាវុធហត្ថ បាន​និយាយ​ថា ជន​ដៃដល់​ជា​មនុស្ស​ប្រើប្រាស​ថ្នាំ​ញៀន ឡើង​ជោកជាំ​(​បែក​ថ្នាំ​)​។ ជន​នេះ​បាន​ប្រើប្រាស់កូន​បិត​ចិតបន្លែ «​អា​រក​» នាយិកាខាងលើ ធ្វើ​ឲ្យ​គាត់​រង​របួស​យ៉ាងដំណំ​។ ពេល​នេះ​ជន​ដៃដល់​បាន​និង​កំពុងកងរាជអាវុធហត្ថសួរនាំ ហើយនឹង​បញ្ជ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​សាកសួរ​៕

ដោយ៖ សូរិយា


ចែករំលែក៖