ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ស្អែកនេះហើយ! សូម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើន ដើម្បីដាក់ពាក្យភ្លាម បានសម្ភាសភ្លាម! ឱកាសការងារសរុប ៨៨៩ កន្លែង។ អ្នកមិនទាន់មានបទពិសោធន៍ ក៏ដាក់ពាក្យបានដែរ!
ក្រុមហ៊ុនធំៗ ចំនួន ៩ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ១២៨៦ ឬ ១២៩៧ ឬ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕