ប្រទេសថៃ ៖ អគារមួយកន្លែង ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃ បានបាក់ដួលរលំ ដោយសារការរញ្ជួយដី ។ ក្នុងអគារនេះ អាចមានពលករ និងកម្មករខ្មែរ ក្នុងចំណោមនោះដែរ។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ នៅលើហ្វេសប៊ុក នារសៀលថ្ងៃទី២៨ មីនា ឆ្នាំ២០២៥នេះ។
ក្រុមការងារសង់ត្រាល់ ប្រចាំប្រទេសថៃ កំពុងស្រាវជ្រាវតាមដានព័ត៌មានបន្ថែមទៀត ទាក់ទងនឹងពលករខ្មែរ ដែលកំពុងធ្វើការក្នុងអគារបាក់ស្រុត កម្ពស់៣០ជាន់ ដែលរងការខូចខាតទាំងស្រុងនេះ។
នៅក្នុងអគារបាក់នេះ មានពលករកំពុងធ្វើការនៅទីនោះ ៣១៧នាក់ ក្នុងនោះ ៨០នាក់ ទាក់ទងមិនបាន។ នេះបើតាមសង់ត្រាល់។
សមត្ថកិច្ច អាជ្ញាធរ យកចិត្តទុកដាក់បំផុតដើម្បីជួយសង្គ្រោះ អន្តរាគមន៍ ស្វះស្វែងរកអ្នកបាត់ខ្លួន ៕
រូបភាពពីហ្វេសប៊ុកសង់ត្រាល់ -CENTRAL