រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អំពាវនាវរកជំនួយមនុស្សធម៌អន្តរជាតិ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្រោយគ្រោះរញ្ជួយដី។ ការងារគាំទ្របច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាកជាច្រើនដោយសារការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនង។យោងតាម AFP នៅរសៀលថ្ងៃទី ២៨ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា (ជាពេលវេលាដ៏កម្រមួយ) បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ បន្ទាប់ពីទទួលរងការរញ្ជួយដីពីរដងដែលមានកម្រិត ៧,៧ រ៉ិចទ័រនៅរសៀលថ្ងៃដដែលនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាលោក Zaw Min Tun បាននិយាយថា “យើងចង់ឱ្យសហគមន៍អន្តរជាតិបញ្ជូនជំនួយមនុស្សធម៌ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
រដ្ឋាភិបាលយោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ចំនួនប្រាំមួយ រួមមាន Sagaing, Mandalay, Magway, Bago, Shan State និងរដ្ឋធានី Naypyidaw។
នារសៀលថ្ងៃទី២៨ ខែមីនា នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រមុខរដ្ឋាភិបាលយោធា បានចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យទូទៅ Naypyidaw។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយ ស្តីពីការស្លាប់និងរងរបួស ក៏ដូចជាការខូចខាតនៅឡើយទេ។ ប៉ុន្តែតាមការសន្និដ្ឋាន មានអ្នកស្លាប់ជាច្រើន ដោយសារតែការបាក់រលំអគារ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច