អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៧ ខែ មីនា នៅក្រុងBoao ខេត្ត ហៃណាន ប្រទេសចិន លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជា មួយសមាជិកក្រុម ប្រឹក្សា វេទិកាBoaoសម្រាប់អាស៊ី និង តំណាង សហគ្រាសនៃស្ថាប័ន ព្រម ទាំង ចូល រួម ពិធី សំណេះ សំណាលជា មួយតំណាង សហគ្រិន ជាតិ និង អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » ពេលជួប ជា មួយសមាជិកក្រុម ប្រឹក្សា វេទិកា និង តំណាង សហគ្រាសនៃស្ថាប័ន លោក Ding Xuexiang បាន ថ្លែង ថា ពួក យើង គួរចាប់ដៃគ្នា គាំពារ ពាហុភាគីនិយម ដ៏ ពិត ប្រាកដ ជំរុញ ការ ធ្វើ សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន បង្កើន កិច្ច សហប្រតិបតិ្តការខាងការ ច្នៃប្រឌិត ថ្មីផ្នែក បច្ចេកវិទ្យា រួម គ្នា ឆ្លើយ តប នឹង ការ ប្រឈម ជា សកល ដើម្បីសម្រេច បាន នូវ ការ អភិវឌ្ឍ ជា និរន្តរភាព ។
គេហទំព័រ «CCFR China state-controlled media » លោក Ban Ki-moon ប្រធាន ក្រុមប្រឹក្សានៃ វេទិកាBoaoសម្រាប់អាស៊ី និង តំណាង អង្គប្រជុំ បាន កោត សរសើរ ចំពោះប្រទេសចិន ដែល បាន ប្រកាន់ខ្ជាប់ ពហុភាគីនិយម និង ការ ពង្រីក ការ បើក ទូលាយ ឥតឈប់ឈរ ហើយអះអាងថា រីក រាយ រួម ចំណែ ក កាន់តែធំ ដើម្បីជំរុញ វឌ្ឍនភាព របស់ អាស៊ីនិង ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ពេល ចូល រួម ពិធី សំណេះ សំណាលជា មួយតំណាង សហគ្រិន ជាតិ និង អន្តរជាតិ លោក Ding Xuexiang បាន ថ្លែង ថា ប្រទេស ចិន នឹង ធ្វើ ឱ្យ បរិយាកាសប្រកបអាជីវកម្មមាន សុក្រឹតភាពជា បន្តបន្ទាប់ សូម ស្វាគមន៍យ៉ាង ស្មោះ ឱ្យ សហគ្រាស នៃ ប្រទេស នានា មក បណ្តាក់ ទុន និង ធ្វើ អាជិវកម្ម នៅប្រទេស ចិន ហើយ នឹង ទទួល បាន ការ អភិវឌ្ឍ ជា បន្តបន្ទាប់ តាម រយៈការ ចែក រំលែក ឱកាស របស់ ចិន ។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប សហគ្រិន ទាំង ឡាយ បាន ថ្លែងថា ពួកគេ មាន សុទិដ្ឋិនិយមយ៉ាង មុត មាំចំពោះ អនាគត អភិវឌ្ឍ ន៍ របស់ ចិន ហើយ រីក រាយ ធ្វើ អាជីវកម្ម យ៉ាងស៊ីជម្រៅនៅទីផ្សារចិន ជា បន្ត បន្ទាប់ ដើម្បី រួម គ្នា សម្រេច បាននូវ ការ អភិវឌ្ឍ កាន់ តែ ល្អ ប្រសើរ ៕
ដោយ ៖ សិលា