ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន ដាក់សម្ពោធផ្លូវនិងប្រព័ន្ធលូក្រោមមូលនិធិ សង្កាត់ឆ្នាំ២០១៦នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវបានសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ពិធីបើកការដ្ឋានធ្វើផ្លូវចាក់បេតុងដែល ប្រើប្រាស់មូលនិធិសង្កាត់ស្វាយប៉ាកក្នុងឆ្នាំ ២០១៦ និងការដ្ឋានស្ថាបនាប្រព័ន្ធលូនិង ផ្លូវបេតុងមូលនិធិសាលាខណ្ឌឫស្សីកែវឆ្នាំ ២០១៦ នោះលោកហ៊ូ សាមន ចៅសង្កាត់ ស្វាយប៉ាកបានថ្លែងឲ្យដឹងថា សង្កាត់ស្វាយ ប៉ាកចែកចេញជា៣ភូមិ មានផ្ទះ២.៥៥០ខ្នង ភូមិឡកំបោរមានផ្ទះ៧៥០ខ្នង ភូមិឡូ មានផ្ទះ១.០៥០ខ្នង ភូមិស្វាយប៉ាកមាន ផ្ទះ៨.០៥០ខ្នង ហើយស្ថិតិរបស់ប្រជាពល រដ្ឋមានចំនួន២.៧២៦គ្រួសារ ប្រជាពលរដ្ឋ សរុបចំនួន១៣.១៦៤នាក់ ស្រី៧.០៥២ នាក់ ។
លោកបានបន្តថា ឆ្នាំគឺជាឆ្នាំទី៤នៃ ក្រុមប្រឹក្សាអាណត្តិទី៣ដែលបានខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការងារ អភិវឌ្ឍន៍មូលដ្ឋាន ហើយអាណត្តិទី៣នេះ ផងដែរក្រុមប្រឹក្សសង្កាត់ស្វាយប៉ាកបាន
ខិតខំយកចិត្តទុកដាក់លើគម្រោងផែនការ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធ ផលគួរជាទីមោទនៈ។ ដោយឡែកក្រៅពី ការអភិវឌ្ឍន៍ក្រុមប្រឹក្សាសង្កាត់បានដើរតួ ចូលជាផ្នែកសង្គមកិច្ច រដ្ឋបាលសន្តិសុខ ធនធានធម្មជាតិ និងបរិស្ថាន េយនឌ័របាន សម្រេចលទ្ធផលល្អ។
លោកបានបញ្ជាក់ទៀតថា គម្រោងផ្លូវ បេតុងដែលយើងប្រារព្ធបើកពិធីនាពេល នេះមានចំនួន២ខ្សែ មានប្រវែងសរុប ៥៨៧,៥០ម៉ែត្រ គុណនឹងទទឹង៤ម៉ែត្រអនុ វត្តគម្រោងដោយក្រុមហ៊ុនអ៊ុយសុភាព ។
ជាមួយគម្រោងមូលនិធិសង្កាត់ថ្ងៃនេះដែរ ស្ថាបនាប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៩០ម៉ែត្រ គុណនឹង០,៦ម៉ែត្រ និងគម្រោងផ្លូវបេតុង ប្រវែង៥៤៨ម៉ែត្រគុណនឹង៤ម៉ែត្រ មាន កម្រាស០,១៥សង់ទីម៉ែត្រជាគម្រោងមូល និធិរបស់សាលាខណ្ឌឫស្សីកែវឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីបើកការដ្ឋាន នាព្រឹកនោះក៏មានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោកសន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ មន្រ្តីក្រោម ឱវាទ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកជា ពិសី បានលើកឡើងចំពោះ បងប្អូនប្រជាពលរដ្ឋដែលចូលរួមដោយ បញ្ជាក់ថា ឆ្នាំនេះខណ្ឌឫស្សីកែវធ្វើបាន គម្រោងជាច្រើនមិនតែប៉ុណ្ណោះខណ្ឌក៏នៅ គិតគុរពីបញ្ហាសន្តិសុខ ការគ្រប់គ្រងដើម្បី សន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋហើយ បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ នោះទេភូមិស្ថានរបស់យើងនៅតែមាន បញ្ហាជានិច្ចដូចជាករណីល្បែងសីុសង ចោរគាស់ផ្ទះ ចោរលួច ប្លន់ ជាដើម៕ អរុណរះ