ភ្នំពេញ ៖ មនុស្សប្រុសស្រី៧នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់តូចធំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ០៧ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចផ្លូវរថភ្លើង ភូមិ៤ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យដែលជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនបាន៧នាក់ក្នុងនោះស្រី២នាក់ នឹងដកហូតបានជញ្ជីងចំនួន១ និងគ្រឿងញៀនចំនួន០៨; កញ្ចប់១ធំ និង៧កញ្ចប់តូច រួមទាំងឧបករណ៍សំរាប់ជក់មួយចំនួនទៀតផងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះរួមទាំងរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំនំុរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស ដារ៉ា