ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច វែងស្រ៊ុន​ ដឹកនាំក្រុមការងារ ចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបការខ្វះខាតទឹក ប្រមាណ ៥៤០ ហិកតា

ចែករំលែក៖

ខេត្តកំពតៈ រសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៦ លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបការខ្វះខាតទឹក ប្រមាណ ៥៤០ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ។

នៅក្នុងដំណើរការអន្តរាគមន៍សង្គ្រោះស្រូវខាងលើ ក្រុមការងាររបស់យើង ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម សរុបចំនួន ០៣ គ្រឿង នៅលើ ០២ ទីតាំង ដោយទីតាំងទី១ ស្ថិតក្នុងឃុំដើមដូង ស្រុកអង្គរជ័យ ផ្ទៃដីប៉ះពាល់ ចំនួន ៣៨០ ហិកតា ប្រើប្រាស់ម៉ាស៊ីន ចំនួន ០២ គ្រឿង និងទីតាំងទី២ ស្ថិតក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ផ្ទៃដីប៉ះពាល់ ចំនួន ១៦០ ហិកតា ប្រើប្រាស់ម៉ាស៊ីន ចំនួន ០១ គ្រឿង ៕ សុខ ខេមរា

 

img_4411 img_4410 img_4409 img_4408 img_4412


ចែករំលែក៖