ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅខាងក្រោយផ្ទះរបស់ខ្លួនពេល ដែលចុះទៅដកព្រលឹតយកមកស្លរធ្វើម្ហូបពេលថ្ងៃត្រង់ វេលាម៉ោង១១និង៤០នាទី ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិ ខ្លុយកើត ឃុំសូយោង ស្រុកបារាយ៍ ខេត្តកំពង់ធំ។ តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ លីភាព ភេទប្រុស អាយុ ៥៣ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ពេលដែលចុះដកព្រលឹតនោះ ជនរងគ្រោះមានសភាពស្រវឹងស្រាជោកជាំ ហើយគ្មានមនុស្សណានៅក្បែរនោះទេ ធ្វើអោយបុរសម្នាក់នេះលង់ទឹកស្លាប់តែម្ដង ។

លោក គៀងគឿន មេបញ្ចាការកងរាជអាវុធហត្ថស្នាការ៦០៣ បានប្រាប់ថា ក្រោយពីធ្វើកុសល្យវិច័យរួចទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកមែន ពុំមានស្លាកស្នាមពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយក៏ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យចាត់ចែងធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា៕ ប៊ុនរិទ្ធី

 

ew2 ew2-1


ចែករំលែក៖