ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូពីក្រោយ​ ហើយកិនយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់​ រួចបើករត់ដល់បុរីកាំកូម្ចាស់ចុះគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ ខណៈជនរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកុងតឺន័របុកពីក្រោយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយនេះ បានកើតឡើងនៅវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវ៤៣២ ស្ថិតក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនគ្រោះជិះម៉ូតូម៉ាក សង់ បិុចពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ ១CJ៩៤៨៥ ជិះ ឌុបគ្នាតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A២៣២៤ ដែលបើកបរស្របទិសគ្នាដែរនោះ បានជ្រុលចង្កូតមកបុកម៉ូតូពីក្រោយបណ្ដាលឲ្យជនរងគ្រោះខ្ទៀតចូលកង់រថយន្ត ហើយកិនពីលើហើយអូសបណ្ដាលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្តបង្កពេលបុកហើយ ក៏បន្តបើករត់គេចរហូតដល់ផ្លូវបុរីកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឃើញមានអ្នកដេញតាមច្រើនពេកតៃកុង ក៏ ឈប់រថយន្តហើយបើកទ្វារត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាយ វាសនា អាយុ២២ឆ្នាំមុខរបរនៅផ្ទះស្រុកកំណើតភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។រីឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ដែន អាយុ ប្រហែលម្ភៃឆ្នាំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនភ្លាមៗ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងស្វែងរកសាចញាត្តិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយឡែករថយន្តកុងទីន័រនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ

img_4124 img_4111 img_4104 img_4100 img_4138

 


ចែករំលែក៖