ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនក្រុមួញ​ដូរ​គ្រឿងញៀន​០៥​នាក់​ទៅ​តុលាការ​ ក្នុង​នោះ​​​ម្នាក់​ជា​ប្រពន្ធមន្ត្រីនគរបាលនៃស្នងការ​ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ប្រុស -ស្រី​ចំនួន​០៥​នាក់ ក្នុង​នោះ​ មាន​ទាំង​ភរិយា​លោក​មន្ត្រី​នគរបាល​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តនៅ​ថ្ងៃ​ទី០៥មេ​សា ​ឆ្នាំ២០២៥ នេះ ក្រោយ​បញ្ចប់​នីតិវិធី​ សួរនាំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ ។

ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៥​នាក់​រួម​មាន​៖ ១-​ឈ្មោះ ចែត ស្រី​មុំ ភេទស្រី​ អាយុ​៣២​ឆ្ឆ្នាំជាមេខ្លោង​ដែល​មាន​ស្វាមី​ជា​មន្ត្រី​នគរបាល​ឈ្មោះ កោ ស៊ុន​កាំ​ង មាន​តួនាទី​នាយការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល,២-​ឈ្មោះ យាន ស្រី​និក ហៅចាន់​នី ភេទស្រី​ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​រតនមណ្ឌល,៣-​ឈ្មោះ វ៉ា​ត ណៃ ភេទ ប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពោ​ធិ៍ ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល, ៤-​ឈ្មោះ មឿ​ន ប៊ុ​ន​ថន ភេទប្រុស ​អាយុ​២៦​ឆ្នាំ និង​៥-​ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស​ អាយុ​៤០​ឆ្នាំ ជន​២​នាក់​នេះ​ នៅ​ភូមិ​បាណ​ង់ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​ ។​

មន្ត្រីជំនាញ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៥៨​កញ្ចប់ មាន​ទម្ងន់​២១,៦៥​ក្រាម ម៉ូតូ​ដែល​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​គ្រឿង និង សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

លោក សូ ឌី ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​នៃ​បញ្ជាការកងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ថា ពេល​នេះ​ ជន សង្ស័យ​ទាំង​០៥​នាក់ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖