អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី៧ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Carney នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងថា លោកមានផែនការមួយសម្រាប់គាំទ្រសេដ្ឋកិច្ចកាណាដា ព្រមទាំងថ្លែងថា សហរដ្ឋអាមេរិកកំពុងធ្លាក់ចូលក្នុងភាពថមថយ ដោយសារតែវិធានការពន្ធគយជ្រុលរបស់លោកប្រធានាធិបតី Trump ដែលវាប្រហែលនឹងបំផ្លាញប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ លោក Carney បានបន្តថា ការភ័យស្លន់ស្លោនាពេលបច្ចុប្បន្ននេះគឺបណ្តាលមកពីលោក Trump និងវិធានការពន្ធគយរបស់គាត់ ហើយហានិភ័យនៃការធ្លាក់ចុះខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក “បានកើនឡើងយ៉ាងខ្លាំង” ។
គេហទំព័រ «CCFR China state-controlled media » លោក Carney បានបន្តទៀតថា កាណាដានឹងដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងភាពមិនប្រាកដប្រជានៃទីផ្សារ ហើយមានផែនការធ្វើការជាមួយដៃគូ “ដែលអាចទុកចិត្តបាន” ដើម្បីសម្រេចការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងពេលឆាប់ៗ៕
ដោយ ៖ សិលា