ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងការពារសន្ដិសុខ រួចរាល់ ទទួល ឯកឧត្ដម ស៊ី ជីនពីង ទស្សនៈកិច្ចនៅកម្ពុជា ២ថ្ងៃ ១៧-១៨ មេសានេះ

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ស៊ី ជីនពីង Xi Jinping ប្រធានា ធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

  ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានជោគជ័យ នារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

   ក្នុងកិច្ចប្រជុំឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន ដែកដឹកនាំដោយ ឯកឧត្តមស៊ី ជីនពីង Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជានាពេលនេះជារឿងសំខាន់ណាស់រកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតទាំងមក ទាំងការស្នាក់នៅនិងការអញ្ជើញនិវត្តន៌វិញ។ក្នុងនោះដែរការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។ បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត មុនប្រតិភូអញ្ជើញមកដល់ ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ។

    សូមបញ្ជាក់ថា៖ គណៈ ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅព្រឹក ទី១៧ ខែមេសា គណៈប្រតិភូនឹងអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅថ្ងៃទី១៨ ខែមេសា គណៈ ប្រតិភូជាន់ខ្ពស់នឹងធ្វើមាតុភូមិនិវត្តន៍ទៅសាធារណរដ្ឋប្រជាមានិតចិនវិញ ជាមួយនិងមហាជនចូលរួមឈរទទួលនិងជូនដំណើរចំនួន២៦០០០នាក់ ដោយចាប់ឈរ ពីក្លោងទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញVIP  មកដល់កន្លែងស្នាក់នៅហើយបើតាមគម្រោងគណៈ ប្រតិភូជាន់ខ្ពស់នឹង ទស្សនកិច្ចព្រះបរមរាជវាំង វិមានព្រឹទ្ធសភា ,វិមានរដ្ឋសភា និងវិមានសន្តិភាពជាដើម៕

ដោយ ៖ សំរិត


ចែករំលែក៖