អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ពីថ្នាំ ដុសធ្មេញ ដល់សាប៊ូដុំ ទំនិញណាដែល អាចរកបាន កន្លែងស្តុកទុក ក៏ត្រូវទិញ ឱ្យ បា ន ឆាប់ ៗ ។” មុននេះមិនជា យូរប៉ុន្មាន លោក Mark Cuban វិនិយោគិន ដ៏ល្បីឈ្មោះ របស់ ស ហ រដ្ឋអាមេរិកបាន ស្នើឱ្យប្រជាជន អាមេរិកឆាប់ទិញ ទំនិញស្ដុកទុក លើបណ្តាញ ទំនាក់ ទំ នង សង្គម ។ ប៉ុន្មានថ្ងៃ កន្លងទៅនេះ ធ្នើរដាក់អីវ៉ាន់ តាមផ្សារទំនើប និងហាង លក់ ទំនិញ ជា ច្រើ ន របស់ សហរដ្ឋអាមេរិក ត្រូវបាន គេទិញ អស់ហើយ ។ ពេលថ្មីៗ កន្លងទៅនេះ រដ្ឋាភិបាល អា មេ រិកប៉ុនប៉ង ឆ្លងតាមរយៈ គោលនយោបាយ “ដំឡើង ពន្ធគយស្មើគ្នា” ដើម្បី ការពារ ឧស្សា ហ កម្មនិងឱកាស ការងាររបស់ អាមេរិកម្តងទៀត ប៉ុន្តែបើមើលពី ប្រតិកម្មរបស់ អ្នកប្រើប្រាស់ និង ទីផ្សារភាគហ៊ុន របស់អាមេរិក ឱ្យដឹងថា គោលនយោបាយ “ដំឡើង ពន្ធគយស្មើគ្នា” របស់ អា មេរិកបានបង្កើន បន្ទុកដល់ គ្រួសារអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » តាមការវិភាគ នៃបន្ទប់ពិសោធន៍ ថវិកានៃសកលវិទ្យាល័យ Yale របស់ អាមេរិក បាន ឱ្យ ដឹង ថា គោលនយោបាយ ស្តីពីពន្ធគយ ដែល រដ្ឋាភិបាលអាមេរិក បានប្រកាសនោះ ប្រហែល នឹង បណ្តាលឱ្យ អត្រាអតិផរណា ទាំងមូលរបស់ សហរដ្ឋអាមេរិក នៅឆ្នាំនេះ កើនឡើង ២,៣ភាគ រយ បូក រួមទាំង តម្លៃគ្រឿង ឧបភោគបរិភោគ កើនឡើង ២,៨ភាគរយ តម្លៃរថយន្ត កើនឡើង ៨,៤ ភាគរយ ដែល ស្មើនឹង បណ្តាលឱ្យ គ្រួសារធម្មតា អាមេរិក នីមួយៗ ខាតបង់ ៣ពាន់ ៨រយ ដុល្លា រ អាមេរិក ជារៀងរាល់ឆ្នាំ ។
គេហទំព័រ «CCFR China state-controlled media » គោលនយោបាយ “ដំឡើងពន្ធគយ ស្មើគ្នា” របស់សហរដ្ឋអាមេរិក ក៏បាន នាំឱ្យ ទីផ្សារ ភា គ ហ៊ុន អាមេរិក កើតមាន ភាពរង្គោះរង្គើ យ៉ាងខ្លាំង ។ តាម ការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌ មាន បរទេស ឱ្យដឹងថា សន្ទស្សន៍មូលប័ត្រ ធំទាំងបីនៃ ទីផ្សារមូលប័ត្រក្រុង ញូវយ៉កអា មេរិក បាន ធ្លាក់ចុះយ៉ាងខ្លាំង ម្តងទៀត បន្ទាប់ពី បើកទីផ្សារ កាលពី ថ្ងៃទី៧ខែ មេសា ។ សន្ទស្សន៍ ឧ ស្សា ហកម្ម Dow Jones សន្ទស្សន៍ S&P 500 និងសន្ទស្សន៍ ចម្រុះ NASDAQ បាន ធា្លក់ ចុះ ២,៦៣ ភាគរយ ៣,១៤ ភាគរយនិង ៣,៨៥ភាគរយ ដោយឡែកពីគ្នា បន្ទាប់ពី បើក ទីផ្សារ ដែល ធ្លាក់ចុះ ១០១៣ចំណុច ១៦០,២៥ចំណុច និង ៦៧៥,៧៥ចំណុច បើប្រៀបធៀបនឹង ថ្ងៃលក់ដូរមុន ។ លោក Peter Boockvar មន្ត្រីវិនិយោគ ទីមួយនៃ ក្រុមហ៊ុន ហិរញ្ញវត្ថុ Bleakley បាន យល់ ឃើញថា ទីផ្សារមូលប័ត្រមាន ទំនាក់ទំនង ដ៏ជិតស្និទ្ធជាមួយ នឹងសេដ្ឋកិច្ច ប្រសិន បើ ទី ផ្សា រ មូលប័ត្របន្ត ធ្លាក់ចុះហើយ នាំមកនូវ ផលប៉ះពាល់ អវិជ្ជមានដល់ ក្រុមមនុស្ស ចំណូល ខ្ពស់ តែការចំណាយ នៃរដ្ឋាភិបាល កំពុងបង្អង់ល្បឿន នោះ ហានិភ័យដែល សេដ្ឋកិច្ច មាន ភាព ថមថយចុះនឹង កើនឡើង យ៉ាងខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » ចំពោះ ការដែល សហរដ្ឋអាមេរិក លើកឡើង គោលនយោបាយ “ ដំឡើងពន្ធគយ ស្មើ គ្នា ” នា ពេលថ្មីៗកន្លងទៅនេះ លោក Olaf Scholz នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ បាន រិះគន់ដោយ ចំហ ថា សហរដ្ឋអាមេរិក ដំឡើងពន្ធគយ វានឹងបំផ្លាញ របៀបរៀបរយ ពាណិជ្ជកម្មសេរី នៅទូទាំង ពិភព លោក ភាគី អាមេរិកដំឡើង ពន្ធគយ ជាបន្តបន្ទាប់ នឹង បង្កើន ភាព មិន ប្រាកដ ប្រជាដល់ ទូ ទាំង ពិភពលោក នេះជា “និន្នាការមិនល្អ សោះឡើយ” ចំពោះ សហគ្រាស ភាគច្រើន ។ លោ ក Martin Wolf អ្នកធ្វើ អត្ថាធិប្បាយ ខាងសេដ្ឋកិច្ច ទីមួយនៃ កាសែត 《Financial Times》 បាន យល់ ឃើញថា គោលនយោបាយ ជ្រុលនិយមនៃ រដ្ឋាភិបាលអាមេរិក ដែលសំដៅ ចំពោះ ប្រ ព័ ន្ធ ពាណិជ្ជកម្ម សកលនិង សម្ព័ន្ធភាព យុទ្ធសាស្ត្រ កំពុងបំផ្លាញ ប្រព័ន្ធពាណិជ្ជកម្ម បែប បើក ទូ លាយ ដែលផ្តួចផ្តើមឱ្យ បង្កើតដោយ សហរដ្ឋអាមេរិក ដែលនឹង នាំឱ្យ សេដ្ឋកិច្ច អាមេរិក បង់ ថ្លៃ ដ៏ឈឺចាប់និង យូរអង្វែង ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Claudia Sheinbaum Pardo ប្រធានាធិបតី ម៉ិកស៊ិកបាន ថ្លែងកាលពី ថ្ងៃ ទី៧ ខែ មេសាថា មិនច្រានចោល លទ្ធភាពដែល ដំឡើងពន្ធគយ ស្មើគ្នា២៥ ភាគរយ ដែលមាន ល ក្ខ ណៈ សងសឹក ចំពោះ ផលិតផលដែកថែប និងអាលុយមីញ៉ូម របស់អាមេរិក នោះទេ ។
នៅថ្ងៃដដែល លោក Luis Alberto Arce Catacora ប្រធានាធិបតី បូលីវីបាន ថ្លែងថា លោ ក ត្រាំ ប្រធានាធិបតី អាមេរិក ជំរុញការអនុវត្ត គោលនយោបាយ ដំឡើងពន្ធគយ ទៅ លើ ទំនិញ របស់ប្រទេសជាច្រើន ប្រហែលនឹងបង្ក លទ្ធផល “មាន លក្ខណៈវិនាស” ចំពោះ ប្រ ព័ន្ធ សេដ្ឋ កិច្ចសកល រហូតដល់ បណ្តាលឱ្យ សេដ្ឋកិច្ចទូទាំង ពិភពលោក ថមថយចុះ ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃ ទី៧ខែមេសា លោក Keir Starmer នាយករដ្ឋមន្ត្រី អង់គ្លេស បាន ប្រកាស គោល នយោបាយ ថ្មីមួយចំនួន សម្រាប់គាំទ្រ ឧស្សាហកម្មផលិត រថយន្ត ក្នុង ស្រុក ក្នុង នោះ បូ ក រួមទាំងពន្យារពេល ហាមឃាត់លក់ រថយន្តHEV ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៣៥ ហើយ បា ន ផ្ត ល់ ភាពរស់រវើក កាន់តែច្រើន ដល់គោលដៅ បញ្ចេញឧស្ម័នបំពុល នៃសហគ្រាស ផលិត រថ យ ន្ត អគ្គិសនីរបស់ អង់គ្លេស ព្រម ទាំង កាត់បន្ថយ ប្រាក់ពិន័យ ដែល ល្មើសច្បាប់ ចំនួន២០ ភា គ រយ។ល។
សហរដ្ឋអាមេរិក អនុវត្ត គោលនយោបាយ ដំឡើងពន្ធគយ ស្មើគ្នានិង គោលនយោបាយ ពា ណិជ្ជកម្ម ជ្រុល និយម ប្រហែល នឹងនាំឱ្យក្រុមពិសេស មួយចំនួនទទួល ផលប្រយោជន៍ ក្នុ ង រយៈពេលដ៏ខ្លី តែបើមើលឱ្យ វែងឆ្ងាយ នេះ គ្រាន់តែនឹង នាំមកនូវ លទ្ធផលដែល បំផ្លាញ ផ ល ប្រយោជន៍ទាំង អ្នកដទៃផង និង ខ្លួនឯងផងដែរ ហើយនឹង នាំឱ្យសហរដ្ឋអាមេរិក កាន់តែ ឯ កោ ក្នុងសហគមន៍ អន្តរជាតិ ។ តម្លៃទំនិញឡើងថ្លៃ ថ្លៃដើមនៃ សហគ្រាសកើន ឡើង ទីផ្សារ ឱកាស ការងាររង ផលប៉ះពាល់ ទីផ្សារហិរញ្ញវត្ថុ មានភាព រង្គោះរង្គើ ព្រមទាំង សហគមន៍ អន្តរ ជាតិ ប្រឆាំង យ៉ាងខ្លាំង ប្រការ ទាំង នេះសុទ្ធតែ បង្ហាញថា សេដ្ឋកិច្ច សហរដ្ឋអាមេរិក កំពុងជួប នឹង បញ្ហា ប្រឈមដែល មិនធ្លាប់មាន កាលពីមុន ។
ក្នុងបរិបទ យុគសម័យនៃ ការធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច ប្រទេសនានា បានពឹងផ្អែក លើគ្នាទៅវិញ ទៅមក សហរដ្ឋអាមេរិក ពិបាករក្សា គោលនយោបាយ ការពារនិយម ខាងពាណិជ្ជកម្ម បែបនេះណាស់ ទីបំផុត ចាំបាច់ត្រូវ វិលត្រឡប់ ទៅ រក ផ្លូវដ៏ត្រឹមត្រូវ ដែល ធ្វើកិច្ច ស ន្ទ នា និង កិច្ចសហប្រតិបត្តិការ ពោលគឺ ពិគ្រោះពិភាក្សា ដោយស្មើភាព ជាមួយដៃគូ ពាណិ ជ្ជ កម្ម ដើម្បីដោះស្រាយ ការខ្វែងគំនិត ឱ្យបានសមរម្យ ៕
ដោយ ៖ សិលា