ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន ក្មេងទំនើង២នាក់ ក្នុងករណីមិនរាងចាល ជិះម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ ជិះចូលបរិវេណមណ្ឌលកម្សាន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន ក្មេងទំនើង២នាក់ ក្នុងករណីមិនរាងចាល ជិះម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ ជិះចូលបរិវេណមណ្ឌលកំសាន្ត។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០២និង៤០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥  នៅចំនុចមណ្ឌលកំសាន្តបីអេស ស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ក្មេងទំនើងមាន ឈ្មោះ យ៉ាន់ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត (ធ្លាប់មានកិច្ចសន្យាអប់រំម្ដង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ)។

២/ឈ្មោះ មាស សំថេរ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត (ធ្លាប់មានកិច្ចសន្យាអប់រំម្ដង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ ស្រុកចន្ទ្រា ពាក់ព័ន្ធករណីបង្ហោះម៉ូតូ) ។

ប្រភពបន្តថា មានក្មេងទំនើង២នាក់ ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់មួយដើម ជិះចូលបរិវេណមណ្ឌលកំសាន្ត។ ក្រោយពីទទួលបានពត៍មានភ្លាម កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួន ក្មេងទំនើងទាំងនោះ រួមនិងវត្ថុតាង កាំបិតផ្គាក់ចំនួន០១ដើម ,ម៉ូតូ០១គ្រឿងម៉ាក Winner ពណ៌ខ្មៅ គ្មានស្លាកលេខ(មធ្យោបាយធ្វើសកម្មភាពមកអធិការដ្ឋាននគរបាលក្រុង។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយថាខ្លួនកាន់កាំបិតផ្គាក់នេះគឺពួកខ្លួនជិះម៉ូតូដើរលេងនិងទុកការពារខ្លួន។ 

ក្រោយមកលោកអធិការបានសុំគោលការ ពីលោកឧត្តមសេនីយ៍ទោស្នងការ និងសុំយោបល់លោកព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងពីរ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖