ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅដល់ព្រលានយន្តហោះក្រុងគូឡាឡាំពួ ហើយបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ

ចែករំលែក៖

  អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ១៥ ខែមេសា តាម ម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បាន ធ្វើ ដំណើរ តាមយន្តហោះពិសេស ទៅដល់ ព្រលានយន្តហោះ ក្រុងគូឡាឡាំពួ ហើយ បាន ថ្លែង សុន្ទ រក ថា ជាលាយលក្ខណ៍អក្សរ ។

   គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែល បាន មក បំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅ ប្រទេស ម៉ាឡេស៊ី ម្តង ទៀត តប តាម ការ អញ្ជើញ របស់ លោក Sultan AbdullahibniSultan Ahmad Shah ប្រមុខដឹកនាំកំពូល នៃប្រទេសម៉ាឡេស៊ី ។ ចាប់ តាំង ពី បានបង្កើតទំនាក់ទំនងផ្លូវទូត ជាងពាក់ កណ្តាល សតវត្សរ៍មក ប្រទេសទាំងពីរ បាន និង កំពុង ប្រកាន់ ខ្ជាប់ នូវ ការគោរពគ្នាទៅវិញទៅមក ការរាប់អានគ្នាប្រកបដោយសមភាព និង កិច្ច សហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលបាន បង្កើតជាគំរូ នៃ ទំនាក់ទំនងរវាងប្រទេស និង ប្រទេស ។

គេហទំព័រ «CCFR China state-controlled media » ក្នុង អំឡុងពេល ដំណើរទស្សនកិច្ច លើក នេះ ខ្ញុំ នឹង ផ្លាស់ ប្តូរ មតិយោបល់ ដោយ ស៊ី ជម្រៅ ជា មួយ លោក Sultan AbdullahibniSultan Ahmad Shah ប្រមុខដឹកនាំកំពូល និង លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រី នៃ ប្រទេស ម៉ាឡេស៊ី ជុំវិញ ទំនាក់ទំនងទ្វេភាគី និង បញ្ហា អន្តរជាតិ និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ ដូចគ្នា ។

គេហទំព័រ «CCFR China state-controlled media » ខ្ញុំរំពឹង ទុក ចាត់ទុក ដំណើរ ទស្សនកិច្ច លើក នេះ ជាឱកាសមួយ ដើម្បី ជំរុញ ការកសាងសហគមន៍រួមវាសនារវាង ចិន និង ម៉ាឡេស៊ី ឱ្យ ឡើងដល់កម្រិតថ្មីទៀតឥតឈប់ឈរ ៕

ដោយ ៖ សិលា


ចែករំលែក៖