ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ស្ពានចូលមុខផ្ទះដួលបាក់កស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ សង្ស័យស្រវឹង ស្រាបានជិះ ម៉ូតូឆ្លងស្ពាន ចូលមុខផ្ទះ ត្រូវបានដួល ធ្លាក់ចូល ណាំ ផ្លោះ បានបាក់ក ស្លាប់កាល ពីយប់ថ្ងៃ ទី៩កញ្ញា ២០១៦នៅ ភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បើតាមសម្តី លោកស្រី រស់ភឿន អាយុ៤០ឆ្នាំ ត្រូវ ជាប្រពន្ធជន រងគ្រោះបាន ឲ្យដឹងថា កាល ពីល្ងាច ប្តីរបស់គាត់បានទៅ ជួបគេហើយ បែបមានការ ហូបស្រាហើយ ព្រោះជាទំលាប់ របស់គាត់រាល់ថ្ងៃរឿងហូបស្រា ។ តែចាប់ពីពេល ដែលគាត់ចេញ ទៅមិនបានឃើញ គាត់មកវិញ ម៉ោងប៉ុន្មាន ទេព្រោះគាត់ បានដេកលក់ លុះព្រឹកឡើង ប្រហែលជាម៉ោង ៦និង២០នាទី កូននិងគាត់ក្រោក ពីដេកក៏បានឃើញ គាត់ដួលម៉ូតូធ្លាក់ ចូលណាំផ្លោះ ក្បែរស្ពានមុខ ផ្ទះស្លាប់បាត់ ទៅហើយ ។

ប្រពន្ធជនរង គ្រោះបានឲ្យដឹង ទៀតថា ប្តីរបស់ គាត់ដែលបាន បាត់បង់ជីវិត មានឈ្មោះ នៅ ថន អាយុ៤០ឆ្នាំ ជនជាតិខ្មៃរ មុខរបរបិទស្រា មានកូន៥នាក់ ស្រី២ ប្រុស៣នាក់ ។

សមត្ថកិច្ចនគរបាលបានមកពិនិត្យ និងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាជិះម៉ូតូដួលចូលទឹកណាំផ្លោះស្លាប់ពិតប្រាកដមែន ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឦសាន

 

ae-1 ae


ចែករំលែក៖