ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងបញ្ចប់នៃបុណ្យចូលឆ្នាំ ភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន៣៤ខ្នងនៅក្នុងក្រុងមួយនិងស្រុកមួយ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ក្រុងនិងស្រុកចំនួន២ត្រូវបានភ្លៀងផ្គររន្ទះលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងបានរងនូវការខូចខាត នៅស្រុកស្វាយចេកនិងក្រុងសិរីសោភ័ណ ។

 នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខេមេសា ឆ្នាំ២០២៥  មានភ្លៀងកក់ខែមួយមេយ៉ាងធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បក់បោកបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២សង្កាត់រងនូវការខូចខាត ក្នុងនោះ ៖ សង្កាត់ម្កាក់ ចំនួន ១០ខ្នង លើ ៦ភូមិនិងសង្កាត់ កំពង់ស្វាយ  ចំនួន ១១ខ្នង លើ៦ភូមិ  សរុប២១ខ្នង ។

នៅល្ងាចថ្ងៃដដែលវេលាម៉ោង៤និង៤២នាទី នៅស្រុកស្វាយចេកក៏មានភ្លៀងកក់ខែមួយមេយ៉ាងធំផងដែរ ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ សរុបចំណួន១៣ខ្នងបានរងការខូចខាត ។

នគរបាលស្រុកស្វាយចេកបានបញ្ជាក់ថា៖ ផ្ទះប្រជាពលរដ្ឋរងការខូចខាតមាន៖ ឃុំស្លក្រាមផលប៉ះពាល់លើ០៣ភូមិគឺ ១/- ភូមិកកោះ០១ខ្នង (ធ្ងន់ ទាំងស្រុង)។   ២/- ភូមិទ័ពសៀម០១ខ្នង. ៣/-ភូមិខ្លែងពណ៌ត្បូង០១ខ្នង ។ ឃុំតាផូប៉ះពាល់០១ខ្នង គឺ ១/-ភូមិតាផូ ០១ខ្នង ។ ឃុំទ្រាសប៉ះពាល់០២ភូមិ គឺ  ១/-ភូមិប្រីយ៍០៨ខ្នង ក្នុងនោះជង្រុកស្រូវ០១ខ្នង។ ២.ភូមិអូរកកោះ០១ខ្នង ៕

ដោយ៖ វណ្ណា


ចែករំលែក៖