ព័ត៌មានទាន់ហេតុការណ៍៖

ស្នាក់ការច្រកជាំ-សាងាុំមន្រ្តីកាំកុងត្រូលនិងអន្តោប្រវេសន៍អង្គុយចាំយកប្រាក់ដាក់ហោប៉ៅពីរថយន្ដដឹកទំនិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋនិងក្រុមអាជីវករដឹកទំនិញចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានរាយការណ៍ថានៅពេលដែលពួកគាត់ដឹកទំនិញផ្សេងៗមក ពីប្រទេសថៃតាមច្រកជាំ-សាង៉ាំ ក្រោយពីមានការបង់ពន្ធជូនស្ថាប័នសាខាគយ និង រដ្ឋាកររួចពួកគាត់ត្រូវបង់ប្រាក់ឲ្យទៅស្ថាប័ន៣ផ្សេងទៀតគឺស្នាក់ការអន្តោប្រវេសន៍ កាំកុងត្រូលនិងស្នាក់ការច្រកទ្វារដោយមិនបានផ្ដល់បង្កាន់ដៃបញ្ជាក់ពីការបង់ប្រាក់ទៅលើអ្វីនោះទេ ដោយគេសង្ស័យថាឃុប ឃិតគ្នាយកលុយដាក់ក្នុងហោប៉ៅប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្ត ។

មហាជនបានលើកឡើងថា តួនាទីរបស់ស្ថាប័នកាំកុងត្រូលសម្រាប់ត្រួតពិនិត្យគុណភាពរាល់មុខទំនិញគ្រប់ប្រភេទដែលបាននាំចូលដើម្បីរក្សានិងការពារសុខុមាល ភាពជូនប្រជាពលរដ្ឋ ។

ដោយឡែកផ្នែកកាំកុងត្រូលច្រកអន្ដរ ជាតិជាំ-សាង៉ាំអង្គុយតែនៅក្នុងការិយាល័យ ចាំយកប្រាក់ដាក់ហោប៉ៅមិនចេញត្រួត ពិនិត្យមុខទំនិញ អ្វីនោះទេ ដូច្នេះតើ សុខ ភាពរបស់ពលរដ្ឋរំពឹងទៅលើអ្វី? រីឯស្នាក់ ការច្រកទ្វារក៏មិនខុសគ្នាពីស្ថាប័នកាំកុង ត្រូលនោះដែរ គឺអង្គុយចាំតែយកលុយពីរថយន្ដដឹកទំនិញដាក់ក្នុងហោប៉ៅដែលគេ សង្ស័យថាមិនបានប្រមូលប្រាក់បញ្ចូលទៅ ក្នុងកញ្ចប់ថវិការដ្ឋនោះឡើយពីព្រោះស្ថាប័ន គយប្រមូលរួចហើយ ។

ដោយឡែកខាងនគរបាលអន្តោប្រវេសន៍ វិញក្រោយពីយកប្រាក់ថ្លៃសេវាធ្វើបណ្ណ ព្រំដែន រហូតដល់១២ម៉ឺនរៀលគឺលើស សៀវភៅបន្ទុកអនុក្រឹត្យរបស់ក្រសួងរហូត ដល់គុណនឹង៥មិនតែប៉ុណ្ណោះបានអង្គុយ យកប្រាក់ពីរថយន្ដដឹកទំនិញចេញចូល ថែមទៀតផង ។

ហេតុនេះប្រជាពលរដ្ឋនិងក្រុមអាជីវករដែលបានដឹកទំនិញរអូ៊រទាំថាបង់ប្រាក់អស់ ច្រើនណាស់មិនមានចំណេញទេ ហេតុនេះ ហើយពួកគាត់ សូមអំពាវនាវដល់ក្រសួង ពាក់ព័ន្ធនិងលោក សរ ថាវី អភិបាលនៃគណៈ អភិបាលខេត្តជួយកែទម្រង់ទៅដល់មន្រ្ដីគ្រប់ស្ថាប័នប្រចាំនៅច្រកទ្វារអន្តរជាតិជាំ- សាង៉ាំឲ្យអនុវត្តតាមតួនាទីនិងជួយបន្ធូរ បន្ថយដល់ពួកគាត់ផង ៕ ប៉ែន នួន

chrok-sangam


ចែករំលែក៖