ព័ត៌មានទាន់ហេតុការណ៍៖

តាំងត្រៀមបាញ់បង្ហោះយានអវកាសដឹកមនុស្សShenzhou-20 ធ្វើការហាត់សមជាប្រព័ន្ធ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យានអវកាសដឹកមនុស្ស Shenzhou-20 ត្រូវបានដឹកទៅដល់កន្លែងត្រៀមបាញ់បង្ហោះកាលពីថ្ងៃទី ១៦ ខែមេសា ។ តាមផែនការនឹងបង្ហោះនៅពេលដ៏ខ្លីខាងមុខនេះ។ នាថ្ងៃទី ២០ ខែមសា  ទីលានបាញ់បង្ហោះបានរៀបចំក្រុមការងារឱ្យហាត់សមជាប្រព័ន្ធ។

គេហទំព័រ «CCFR China state-controlled media » ក្នុងពេលហាត់សម អវកាសយានិក៣រូប នៃយានអវកាសដឹកមនុស្ស  Shenzhou-20 បានអនុវត្តភារកិច្ចហោះហើរប្រឌិត,  បន្ទាប់ពីចូលក្នុងបន្ទប់យានអវកាសវិលត្រឡប់មកភពផែនដីវិញ ធ្វើតេស្តអំពីការត្រួតពិនិត្យចម្រុះវិស័យដូចជា មនុស្ស យានអវកាស រ៉ុក្កែត និងការទាក់ទងជាមួយក្រុមការងារនៅភពផែនដី , ព្រមទាំងសម្រេចការងារគន្លឹះទាំងអស់ក្នុងអំឡុងពេលហាត់សមខាងត្រៀមបង្ហោះនិងទើបបង្ហោះ៕

ដោយ ៖ សិលា


ចែករំលែក៖