ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ ៖ ប្រឈមមុខនឹង ការគំរាមកំហែង នៃ គោលនយោបាយ ពន្ធគយ ចរន្ត “បណ្តេញ ប្រទេស អាមេរិក ឱ្យ នៅ ឯកោ ”នៅ ទូទាំង ពិភពលោក ត្រូវ បង្កើន ល្បឿន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប៉ុន្មាន ថ្ងៃ ជាប់ មក នេះ ភាគីអាមេរិក ចាប់ផ្តើម ធ្វើ អ្វីដែលហៅថា ការចរចាអំពី “ពន្ធគយ បដិ ការ” ដែលប៉ុនប៉ងបង្ខំឱ្យ ដៃគូពាណិជ្ជកម្មឱន ក្បាល ចុះញ៉ម ។ ក្នុងការពិគ្រោះ ពិភាក្សា ផ្នែក សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម អាមេរិក-ជប៉ុន ដែលបើកធ្វើ មុនគេ បង្អស់ ភាគីអាមេរិក ទាមទារឱ្យភាគី ជប៉ុន បន្ធូរបន្ថយ គោល ជំហរ លើបញ្ហា អត្រាប្តូរប្រាក់ និងបន្ថែម ថវិកា ការពារជាតិ ជាដើម ។ រាល់ កលល្បិចទាំង អស់ ដែលតម្កល់ ទុក ផលប្រយោជន៍ របស់ភាគី អាមេរិក ជាស្នូល ត្រូវ បាន លាត ត្រដាង យ៉ាងច្បាស់លាស់ ។

គេហទំព័រ «CCFR China state-controlled media » មិនតែ ប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិក ក៏ត្រៀម ដាក់សម្ពាធ ទៅលើ ប្រទេស ដទៃទៀត ក្នុង ការចរចាអំពី ពន្ធគយ ដែលតម្រូវឱ្យ ពួកគេ ដាក់កំហិតលើ ការ ប្រាស្រ័យ ទាក់ ទង ខាង ពាណិ ជ្ជកម្ម ជាមួយប្រទេសចិន ដើម្បីដូរ យក ការលើក លែង ពន្ធគយពីភាគី អាមេរិក ។ តែ លទ្ធផល គឺ យ៉ាងណា ហ្នឹង? ចំពោះអ្វីដែល ហៅថា សញ្ញានៃ ការចរចាអំពី ពន្ធគយ ដែល បញ្ចេញដោ យ ភាគីអាមេរិក អង្គភាពសេដ្ឋកិច្ច ដែលឆ្លើយ តប យ៉ាងពិតប្រាកដ គឺមិន សូវច្រើនទេ ។ មូល ហេតុគឺសាមញ្ញ ណាស់ ភាគី អាមេរិក ដំឡើង ពន្ធគយយ៉ាង អនាធិបតេយ្យ ក្នុង កម្រិត ដូចគ្នា វា ស្មើ នឹង “ប្រយុទ្ធ”ជាមួយ ទូទាំងពិភពលោក ។ ប្រឈមមុខ នឹងការ យក ការ ដំឡើង ពន្ធគយជា អាវុធ ការបណ្តែត បណ្តោយ មិនអាចដូរ យក សន្តិភាព បានទេ ។ គេហទំព័រ «CCFR China state-controlled media » ប្រឈមមុខនឹង ការអុជអាល បំបែកបំបាក់ ការ បន្ធូរ បន្ថយ គោល ជំហរ មិនអាច ទទួលបាន ការគោរពឡើយ ។ នេះជា គំនិត ឯកភាព រួមរបស់ ប្រទេសជាច្រើន ។

គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ ប្រឈមមុខនឹង អនុត្តរភាពខាង ពាណិជ្ជកម្ម របស់ភាគី អាមេរិក ទោះបី ជា សម្ព័ន្ធ មិត្តប្រពៃណី របស់វា ក៏នាំគ្នា បង្ហាញ អាកប្បកិរិយា តស៊ូប្រយុទ្ធ យ៉ាងមុតមាំដែរ ។ សហភាព អឺរ៉ុបបាន ដាក់ ចេញវិធានការ តបត វិញភ្លាម ប្រទេស កាណាដា ថ្លែងថា “យុគសម័យ ដែល កាណាដានិង អាមេរិកមាន ទំនាក់ទំនង ជិតស្និទ្ធ” បានបញ្ចប់ ហើយ ។ អូស្ត្រាលី ថ្លែងថា នឹង មិនបន្ធូរ បន្ថយ គោល ជំហរ ចំពោះភាគី អាមេរិក ឡើយ ហើយ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ អង់ គ្លេស បានថ្លែង ទៅកាន់ ប្រព័ន្ធ សារព័ត៌មាន នៅពេល ថ្មីៗ កន្លង ទៅនេះថា ការផ្តាច់ ទំនាក់ទំនង សេដ្ឋកិច្ច ជាមួយប្រទេសចិន គឺជាទង្វើដ៏ ល្ងង់ណាស់ ។

គេហទំព័រ «CCFR China state-controlled media » ស្របពេល ជាមួយគ្នានេះ អង្គភាពសេដ្ឋកិច្ច ជាច្រើនកំពុង ស្វែងរក បម្រែបម្រួល ដោយ ម្ចាស់ ការ ដើម្បី ទប់ ទល់ នឹង ហានិភ័យនិង ការ វាយ ប្រហារ ក៏ ដូចជា លើក កម្ពស់ ភាពធន់នៃ សេដ្ឋ កិច្ច តាម រយៈវិធីរៀបចំ ឡើងវិញ នូវ ខ្សែសង្វាក់ ផ្គត់ផ្គង់និង កែសម្រួល រចនាសម្ព័ន្ធ ឧស្សា ហកម្មជាដើម ។ ពេលថ្មីៗ កន្លងទៅនេះ កាសែត 《Nikkei》 របស់ ជប៉ុនបាន ចុះផ្សាយ អត្ថ បទថា បច្ចុប្បន្ននេះ និន្នាការ “ បណ្តេញ សហរដ្ឋ អាមេរិក ឱ្យ នៅ ឯកោ ” កំពុង ពង្រីកជា បន្ត បន្ទាប់ សហរដ្ឋអាមេរិកធ្វើ ផ្ទុយ ពី ពាណិជ្ជកម្ម សេរី ដែល កំពុង ជំរុញឱ្យ ប្រទេស និងតំបន់ ដែល ខិតខំ ប្រឹងប្រែង ដើម្បី សម្រេច ពិពិធកម្ម ខាង ពាណិជ្ជកម្ម ចូលក្នុង ការចរចា ស្តីពី កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ។

បច្ចុប្បន្ននេះ ប្រទេសចិន ជាដៃគូពាណិជ្ជកម្ម សំខាន់របស់ ប្រទេសនិង តំបន់ជាង ១៥០ ។ នៅ ត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញ នាំចូលខាង ពាណិជ្ជកម្ម ទំនិញរបស់ ចិនបាន ឡើងដល់ ១០,៣ទ្រីលាន យាន់ប្រាក់ចិន ដែលកើន ឡើង១,៣ភាគ រយបើ ប្រៀបធៀបនឹង រយៈពេល ដូច គ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញ បានកើនឡើង ៦,៩ភាគរយ ដែល បង្ហាញពី ភាពធន់ ខ្លាំង បង្គួរ ក្នុង ការឆ្លើយតប នឹងកម្លាំងសម្ពាធ ។ ទន្ទឹមនឹង ចិនដាក់ ចេញ ជា បន្ត បន្ទាប់ នូវ គោលនយោ បាយ ដែល មាន អំណោយផល ដល់ ការ ពង្រីក ការបើកទូលាយ ចំពោះ អន្តរជាតិ និងទាក់ទាញ ការវិនិយោគ បរទេស សហគ្រាស ពហុជាតិ ជាច្រើន ដូចជា ក្រុមហ៊ុន Mercedes-Benz និង BMW ជាដើម សុទ្ធតែ បង្ហាញ ឥរិយាបថ ថា នឹងធ្វើ អាជីវកម្ម យ៉ាង ស៊ីជម្រៅ នៅប្រទេសចិន ។

គេហទំព័រ «CCFR China state-controlled media » មិនថា ភាគីអាមេរិក បាន បង្កើត របាំងខ្ពស់និង ផ្តាច់ទំនាក់ទំនងខាង សេដ្ឋកិច្ច យ៉ាងណា ក៏ដោយ ក៏ ចរន្ត នៃ ការ ធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ចគឺ មិនអាចដើរ បញ្ច្រាសបាន ។ ប្រសិនបើ មាន អ្នកណា ធ្វើ ការ ដោះ ដូរ ជាមួយភាគី អាមេរិក ដោយមាន ចេតនា គ្រប់បែប យ៉ាងនិង បំផ្លាញ ផលប្រយោជន៍ របស់ភាគីចិន នោះ ភាគីចិននឹង ចាត់វិធានការ តបត វិញស្មើ គ្នា យ៉ាងមុតមាំ ហើយ ប្រទេស ចិន មាន ការប្តេជ្ញាចិត្តនិង សមត្ថភាព ក្នុង ការ គាំពារ សិទ្ធិនិង ផលប្រយោជន៍ ផ្ទាល់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖