ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ៖ តាំងពីដើមមក គោលបំណងដែលអ៊ីរ៉ង់ចូលរួមការចរចាគឺបញ្ចប់ការដាក់ទណ្ឌកម្មដោយពិតប្រាកដ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Ismail  Bagae   អ្នក នាំពាក្យ ក្រសួង ការបរទេស អ៊ីរ៉ង់ បាន ថ្លែងក្នុង សន្និសីទ កាសែត ប្រចាំ សប្តាហ៍ ដែល ធ្វើនៅ ក្រុង តេហេរ៉ង់ នៅថ្ងៃទី ២១ ខែមេសា ថា   តាំងពី ដើមមក គោលបំណង ដែល អ៊ីរ៉ង់ ធ្វើ ការចរចា ជាមួយអាមេរិក គឺ បញ្ចប់ យ៉ាង ពិត ប្រាកដ នូវ ការដាក់ ទណ្ឌកម្ម មក លើ អ៊ឺរ៉ង់   ដើម្បី អាច ធ្វើ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ធនាគារ ជា ប្រក្រតី ឡើងវិញ ។

    គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា អាមេរិក និង អ៊ីរ៉ង់ បាន ចរចា ដោយប្រយោល នៅទីក្រុង Muscat  រដ្ឋធានី អូម៉ង់ កាលពី ថ្ងៃទី ១២ ខែមេសា កន្លងទៅ  ។ ដែលជា ការចរចា ផ្លូវការ រវាង អាមេរិក និង អ៊ីរ៉ង់ ជា លើកទីមួយ បន្ទាប់ពី ខែ ឧសភា ឆ្នាំ ២០១៨ ក្នុង អំឡុងពេល លោក Trump កាន់អំណាច ជា ប្រធានាធិបតី អាមេរិក លើកទីមួយ ហើយ ដែល អាមេរិក បាន ដកចេញពី កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយ ឯកតោភាគី ៕

ដោយ ៖ សិលា


ចែករំលែក៖