ព័ត៌មានទាន់ហេតុការណ៍៖

ជួលរថយន្តគេជិះ បែរជាហួសចូលទៅបញ្ចាំ ម្ចាស់តាមទាន់ចាប់ខ្លួនឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ ក្រោយពីជួលរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស យកមកជិះ ប្រើប្រាស់ក្នុងការធ្វើដំណើរ បែរជាយកទៅបញ្ចាំយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន លុះម្ចាស់ឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ដោយមានពាក្យបណ្តឹង ពីម្ចាស់រថយន្ត ។

ស្រ្តីជាប់ចោទ មានឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរគួកជេរដី ស្នាក់នៅតាមផ្ទះសំណាក់មានស្រុកកំណើតភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងស្រ្តីម្នាក់ទៀតឈ្មោះ សំរិទ្ធ ភន ជាអ្នកផ្សំគំនិត  ។

បើតាមបុរសជាម្ចាស់រថយន្តមានឈ្មោះ សុខ ភារម្យ អាយុ៣៣ឆ្នាំ ជាមន្រ្តីយោធាស្នាក់នៅផ្ទះលេខ២០ ហាស ផ្លូវលំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៍យ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានជួលរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ សេរីឆ្នាំ2002 ពាក់ស្លាកលេខ ភ្នំពេញ 2D 9090 បានជួលរថយន្តនោះទៅឲ្យឈ្មោះ ស្រីវ៉ាង ដោយក្នុងមួយខែ១១០០ដុល្លារ ។

លុះមកដល់ថ្ងៃទី២០ ខែ ឆ្នាំដដែល ឈ្មោះ ស្រីវ៉ាង បានយករថយន្តដែលខ្លួនជួលនោះយកទៅដាក់បញ្ចាំទៅឲ្យឈ្មោះវង្ស សេងហួត ក្នុងតំលៃ៩០០០ដុល្លារ ពេលប្រគល់លុយរួចរាល់ ហើយឈ្មោះ វង្ស សេងហួត បានយករថយន្តទៅផ្ញើទុកនៅផ្ទះឪពុក គីម ទ្រី ដែលមានទីតាំងនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះម្ចាស់ដឹង ក៏ប្ដឹងសមត្ថកិច្ចខណ្ឌសែនសុខឲ្យជួយស្រាវជ្រាវ ទើបនៅថ្ងៃកើតហេតុ ប្រទះឃើញស្រ្តីខាងលើ ក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យនគបាលខណ្ឌសែនសុខតែម្តង ។

ក្រោយពីឃាត់ខ្លួនស្រ្តីខាងលើត្រូវនគរបាលធ្វើការសាកសួរ បន្ត និតិវិធីតាមផ្លូវច្បាប់ និងស្រាវជ្រាវតាមរកចាប់បក្ខពួកជាបន្តទៀត ៕ តុង សីហា

 

2 1 3


ចែករំលែក៖