ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣០០គ្រួសារកាប់ដីព្រៃដើម្បីប្រកបរបរកសិកម្ម ស្រាប់តែលេចមុខមេការម្នាក់មកហាមថា ជាដីរបស់ក្រុមហ៊ុន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារបាននាំគ្នាទៅកាប់ព្រៃដើម្បីយកដីប្រកបរបរកសិកម្ម ស្រាប់តែមានបុរសម្នាក់លេចមុខមកហាមឃាត់រារាំងពលរដ្ឋថា ទីតាំងដីទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បាលអូរជ្រឡង់ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ពលរដ្ឋបាននិយាយថា ដីនេះនៅជាប់នឹងកន្ទុយដីចំការដំឡូង នៅមិនឆ្ងាយប៉ុន្មានពីលំនៅឋានរបស់ពួកគាត់ទេ ហើយមិនមែនជាដីរបស់ក្រុមហ៊ុនឡើយ ។ ទីតាំងដីនេះមានទំហំប្រមាណ៨០០ម៉ែត្រគុណ១ពាន់ម៉ែត្រ ។

ពលរដ្ឋអះអាងថា ដីនេះត្រូវគេទុកចោលយូរមកហើយៗពួកគាត់នាំគ្នាមកកាប់ព្រៃដើម្បីពុះចែកគ្នាដើម្បីបង្ករបរកសិកម្ម ក៏ស្រាប់តែមានគេមកហាមឃាត់តែម្តង ៕ សុផាត

 

6 5 4 3 2 1 7

 

 


ចែករំលែក៖