ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអុសបើកលឿនមិនប្រយ័ត្នរេចង្កូតឡើងឃឿនផ្លូវក្រឡាប់ចាក់រាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ : មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តប្រភេទយីឌុបមួយគ្រឿងដឹកអុសពេញបានក្រឡាប់បះជើងចាក់អុសចោលពេញផ្លូវបង្កការកកស្ទះចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤ និង ១២ នាទីព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខមណ្ឌលសុខភាពលោកសង្ឃ តាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

តាមសមត្ថកិច្ចបានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយអ្នកបើកទំនងជាងុយដេកបើកលឿន ក្នុងទិសដៅពីជើងមកត្បូងលុះដល់ចំណុចកើតហេតុក៏ រ៉េចង្កូតឡើងលើ ឃឿនផ្លូវ បណ្តាលអោយក្រឡាប់អូសប្រហែល១២ម៉ែត្រ ចាក់អុសចោលពេញផ្លូវបង្កការកកស្ទះ តែសំណាងល្អមិនបង្កអោយមានអ្នករបួសនោះឡើយ បន្ទាប់ពីបង្កហេតុរួច អ្នកបើរថយន្តបានរត់គេចខ្លួនបាត់ស្រមោលភ្លាម ៗដែរ។
សមត្ថកិច្ខបន្តថា រថយន្តដែលបង្កគ្រោះថ្នាក់មានម៉ាក HINOពណ៍ស ពាក់ស្លាកលេខកំពង់ឆ្នាំង3A 0403 ដឹកអុសពេញបើកចូលក្នុងភ្នំពេញពេលមកដ់ចំណុចកើតហេតុក៏ជួបគ្រោថ្នាក់តែម្តង តែមិនបង្កអោយមានគ្រោថ្នាក់ដល់អ្នកដ៏ទៃនោះទេគ្រាន់តែខូចខាតរថយន្តនិងខូចខាតសួនច្បារប្រវែង១២ម៉ែត្រតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់កើតហេតុនិងជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចាាស់ការកកស្ទះ ហើយបានទំនាក់ទំនងទៅការិយាល័យនគរបាលផ្លូវគោកវាសវែងយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ៕ ព្រែកជ័យ

2

1

3


ចែករំលែក៖