ភ្នំពេញៈ បន្ទាប់ពីបានអញ្ជើញវិលត្រឡប់ពីការចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើក ទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិនកាលពីរសៀលថ្ងៃទី១២ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ លោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសានា ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយរោគាពាធ ក្នុងអាយុ៧៨ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន តែងតែមានព្រហ្មវិហារធម៍ និងក្តីសណ្តោស ស្រឡាញ់ចំពោះមន្ត្រីទាំងអស់ដែលបានលះបង់បូជាជីវិតក្នុងបុព្វហេតុជាតិ។ សូមអោយវិញ្ញាណក្ខ័ន្ធ លោក មិន ឃិន បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ ៕