ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយសហាយរឹតកសម្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ ម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយនឹង សហាយរឹតកសម្លាប់ រួចនាំគ្នាគេចខ្លួនបាត់។ នេះបើតាមការសន្និដ្ឋានរបស់អ្នកភូមិរស់ នៅភូមិផងរបងជាមួយនឹងបុរសជាជនរង គ្រោះ។

សាកសពបុរសរងគ្រោះត្រូវបានគេ ប្រទះឃើញកាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅ នឹងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នៅរសៀលថ្ងៃទី១២ ខែកញ្ញា មន្ត្រីនគរ បាលប៉ុស្តិ៍រដ្ឋបាលព្រងិលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ជួប ម៉ុម អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់ នៅភូមិ-ឃុំកើតហេតុ ។

បើតាមអ្នកភូមិបានឲ្យដឹងថា ជនរង គ្រោះមានកូនប្រុសស្រី៣នាក់ ប៉ុន្តែកូនៗ ទាំងនេះមានប្រពន្ធប្តីរៀងៗខ្លួន និងបែកផ្ទះ អស់ហើយ។ ដោយឡែកជនរងគ្រោះ និង ប្រពន្ធបច្ចុប្បន្នទៅរស់នៅម្តុំចង្កេះភ្នំខាង ក្រោយភូមិដើម្បីប្រកបមុខរបរធ្វើឡដុត យកធ្យូងលក់ និងចិញ្ចឹមគោក្របី។

មួយរយៈមកនេះគេបានដឹងថា ជនរងគ្រោះនិងប្រពន្ធរស់នៅមិនសូវចុះសម្រុង នឹងគ្នានោះទេ។ នេះបើតាមការអះអាងឲ្យដឹងពីកូនប្រសារបស់ជនរងគ្រោះ ។

កូនប្រសារជនរងគ្រោះបានឲ្យដឹងទៀត ថា ការណ៍ដែលជនរងគ្រោះនិងប្រពន្ធមិន សូវចុះសម្រុងនឹងគ្នានេះគឺថ្មីៗកន្លងទៅម្តាយ ក្មេករបស់ខ្លួនបានលួចផិតក្បត់ទៅមាន ប្រុសថ្មីជាជនជាតិវៀតណាម និងជាមេការក្រុមហ៊ុនដាំដំឡូងមីរបស់ចិន ហើយមកស្នាក់នៅម្តុំផ្ទះឪពុកម្តាយក្មេករបស់ខ្លួននេះដែរ។
កូនប្រសាជនរងគ្រោះបានបន្តទៀត ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃកន្លង មកជនរងគ្រោះជាឪពុកក្មេកបានបររទេះគោមកផ្ទះដោយមានស្នាមរបួសនៅនឹង កផងដែរ ហើយប៉ុន្មានថ្ងៃក្រោយគាត់ក៏ ធ្លាក់ខ្លួនឈឺធ្ងន់ ទើបមកដល់ថ្ងៃកើតហេតុខាងលើក៏ស្លាប់តែម្តង។

ពាក់ព័ន្ធនឹងការសង្ស័យប្រពន្ធរួមដៃ ជាមួយសហាយសម្លាប់ជនរងគ្រោះនេះ លោកវរសេនីយ៍ត្រី វង សាវ៉េត អធិការ នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងតាម ទូរស័ព្ទថា ការស្លាប់របស់ជនរងគ្រោះពុំ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មពីអ្នកណាទេ ហើយស្នាមរបួសនៅលើកនោះដោយសារ មុនប៉ុន្មានថ្ងៃកើតហេតុជនរងគ្រោះបាន ទៅចងកប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបាន ប្រជាការពារភូមិជួយសង្គ្រោះទាន់ពេល ទើបបណ្តាលឲ្យមានស្នាមរបួសបែបនេះ។

ទោះជាការលើកឡើងរបស់លោកអធិ ការយ៉ាងនេះក្តីមហាជន ពិសេសអ្នករស់ នៅភូមិផងរបងជាមួយជនរងគ្រោះបានរិះ គន់ដល់សមត្ថកិច្ចពាក់ព័ន្ធដែលហាក់ដូច ជាមិនយកចិត្តទុកដាក់សើុបអង្កេតឲ្យបានសុីជម្រៅគ្រាដែលគេសង្សយ័ថា ករណីជន រងគ្រោះស្លាប់ពាក់ព័ន្ធនឹងការធ្វើឃាត។ ការណ៍ដែលប្រជាពលរដ្ឋលើកឡើងបែប នេះព្រោះក្រោយពីការស្លាប់ជនរងគ្រោះ ប្រពន្ធជនរងគ្រោះនិងសហាយជាជនជាតិ វៀតណាមនោះបានបាត់ខ្លួនពីភូមិមិនដឹង ទៅរស់នៅលាក់ខ្លួនឯណានោះទេ។

ដូច្នេះករណីនេះប្រជាពលរដ្ឋក្នុងភូមិចង់ ឲ្យសមត្ថកិច្ចពាក់ព័ន្ធសើុបសង្កេតស្រាវជ្រាវឲ្យបានសុីជម្រៅដើម្បីផ្តល់យុត្តិធម៌ ពិតប្រាកដដល់ជនរងគ្រោះថា តើការស្លាប់ របស់ជនរងគ្រោះដោយសារប្រពន្ធរួមគំនិត ជាមួយសហាយឬយ៉ាងណា? ៕ ប៉ឹម ពិន

ase-1 ase ase-2


ចែករំលែក៖