ដោយសារតែមានព្យុះភ្លៀងពីសាធារណមតិស្តីពីសុខភាពរបស់លោកស្រី មិនគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធបតីអាមេរិក ។ កាលពីថ្ងៃទី១២ ខែកញ្ញា លោកស្រី បានប្រកាសថា នឹងវិលត្រឡប់ចូលរួមប្រកួតប្រជែង ក្នុងការឃោសនាបោះឆ្នោត នាពេលដ៏ខ្លីខាងមុខ។
លោកស្រីបានប្រកាសព័ត៌មាននៅលើគេហទំព័រផ្ទល់ខ្លួន Twitter ថា «ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរឡើង ហើយ នឹងចេញបន្តសកម្មភាពឃោសានបោះឆ្នោតនៅប៉ុន្មានថ្ងៃខាងមុខនេះ» ។
សុខភាពរបស់លោកស្រីគ្លីនតុន ក្លាយទៅជា បញ្ហាដែលក្រុមប្រឆាំងបានលើកឡើង ជាបន្តបន្ទាប់ ដោយបញ្ជាក់ថា លោកស្រី គ្មានសុខភាពគ្រប់គ្រាន់ កា្លយជាប្រធានាធបិតីអាមេរិកឡើយ ។ ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែលលោកស្រី ចាកចេញពីពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះថ្ងៃទី១១ កញ្ញា ក្នុងស្ថានភាពទន់ដៃជើងជិតសន្លប់ ។ទាំងនោះហើយ បានធ្វើឲ្យលោកស្រីត្រូវផ្អាក់សកម្មភាពឃោសនា២ថ្ងៃ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។
គណបក្សសាធារណរដ្ឋ ដែលជាគណបក្សដ៏ធំរបស់លោកស្រីគ្លីនតុន បានបញ្ចាញ្ជាក់ថា ក្រុមអ្នករៀបចំឃោសនាបោះឆ្នោតឲ្យលោកស្រី គ្មានភាពស្មោះត្រង់ និងយឺតយ៉ាវក្នុងការប្រកាសពីសុខភាពរបស់លោកស្រី ។ ចំណែកលោកស្រីគ្លីនតុន វិញ ដ៏បានប្រកាសទទួលស្គាល់ដែរថា ពិតជាមាន ចន្លោះប្រហោងនៅក្នុងការផ្តល់ព័ត៌មាន ។ លោកស្រីបានសន្យាថា នឹងប្រកាសព័ត៌មានគ្រប់គ្រាន់ ក្នុងពេលខាងមុខ។
ក្នុងពេលជាមួយគ្នានោះ ស្វាមីរបស់លោកស្រីគឺអតីតប្រធានាធិបតិប៊ីល គ្លីនតុនបានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន CBS ថា ភរិយារបស់គត់ធ្លាប់ជួបបញ្ហាខ្វះជាតិទឹកកន្លងមកដោយសារតែធ្វើការហួសកម្លាំង។ ប៉ុន្តែនោះមិនមែនជាបញ្ហាធ្ងន់នោះឡើយ ៕ ម៉ែវ សាធី