ព័ត៌មានទាន់ហេតុការណ៍៖

Salah និង Russo ឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៥

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah និងខ្សែប្រយុទ្ធក្រុម Arsenal កីឡាការិនី Alessia Russo បានឈ្នះពានរង្វាន់សមាគមអ្នកនិពន្ធបាល់ទាត់សម្រាប់កីឡាករបុរស និងនារីឆ្នើមប្រចាំរដូវកាល២០២៥។

Salah ស៊ុតបញ្ចូលទីបាន 28 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 18 ដង ដើម្បីជួយ Liverpool ឈ្នះជើងឯក Premier League ដោយបំបែកកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការ 38 ប្រកួត អង់គ្លេសPremier League ។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះក៏បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដង ខណៈដែលក្រុម Liverpool បានឈានដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ 

កាលពីខែមុន កីឡាករវ័យ 32 ឆ្នាំរូបនេះបានចុះកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំដើម្បីបន្តនៅ Anfield រហូតដល់ឆ្នាំ 2027 ។ 

Salah បានឈ្នះ សំលេង 90% ដែលបោះឆ្នោតដោយសមាជិក FWA ជាង 900នាក់ ដែលជាការឈ្នះដ៏ធំបំផុតក្នុងសតវត្សនេះ។មិត្តរួមក្រុម Liverpool កីឡាករ Virgil van Dijk ជាប់លេខពីរក្នុងការបោះឆ្នោត ដោយខ្សែប្រយុទ្ធ Newcastle Alexander Isak លេខបី និងខ្សែបម្រើ Arsenal Declan Rice លេខបួន។

ចំណែកកីឡាការិនីRusso បានផ្តួលអ្នកឈ្នះកាលពីឆ្នាំមុន Khadija Shaw ដើម្បីក្លាយជាកីឡាករ Arsenal ទីពីរដែលឈ្នះរង្វាន់នេះផងដែរ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ទៀត​ក្នុង​ក្រប​ខ័ណ្ឌ Women’s Super League នៅ​រដូវ​កាល​នេះ។

កីឡាការិនីវ័យ 26 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងក្នុងចំណោម 14 ប្រកួតនាំក្រុមរបស់នាងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Women’s Champions League ដែលក្រុម Arsenal នឹងត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក Barcelona ក្នុងទីក្រុង Lisbon នៅថ្ងៃទី 24 ខែឧសភា ៕

ដោយ៖ ភារៈ


ចែករំលែក៖