ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង៨និង៣០នាទីព្រឹកមានករណីស្ត្រីម្នាក់មិនស្គាល់ឈ្មោះនិងមិនស្គាល់ទីលំនៅដេកស្លាប់នៅសំណង់បាក់បែកដីឡូតិ៍មួយកន្លែងស្ថិតនៅក្នុងផ្លូវបេតុង ក្រុម១៥ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មាន ករណី ប្រទះឃេីញសពមនុស្សស្រីចំណាស់ម្នាក់ បានដេកស្លាប់នៅសំណង់បាក់បែកដីឡូតិ៍១កន្លែងស្ថិតនៅក្នុងផ្លូវបេតុង ដោយមិនទាន់ដឹងមូលហេតុ ក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញមកពិនិត្យផងដែរ។
ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារ គាំងបេះដូង។
បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅវត្ត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ ជីណា