ភ្នំពេញ៖ នាយឧត្តមសេនីយ៍មាសវីរិទ្ធអគ្គលេខាធិការណែនាំបែបនេះ ក្នុងឱកាសលោកចូលរួមជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បណ្តុះបណ្ដាលគ្រូបង្គោលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ស្ដីពីការបង្ការនិងទប់ស្កាត់ការរាលដាលមេរោគអេដស៍ ជំងឺអេដស៍ និងគ្រឿងញៀន។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានសមាសភាពចូលរួមផ្ទាល់ចំនួន១០០នាក់ និងតាមប្រព័ន្ធZoom នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណនិងបានណែនាំដល់សិក្ខាកាមដែលជាជនបង្គោលថ្មីត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់សម្រាប់ធ្វើការបណ្ដុះបណ្ដាលអប់រំបន្ត និងការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីទទួលចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ទីតាំងព្យាបាល ជាពិសេសការរាយការណ៍រាល់ករណីបទលើ្មសគ្រឿងញៀន
(លក្ខណអនាមិក)ជូនដល់អាជ្ញាធរមានសមត្ថកិច្ចនឹងទទួលបានការដោះស្រាយដោយប្រសិទ្ធភាព។
និងឱកាសនោះដែរ លោក វេជ្ជបណ្ឌិត ស៊ឹម គីមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានណែនាំដល់សិក្ខាកាមទាំងអស់ធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងខណៈដែលការរីករាលដាលនិងការឆ្លងជំងឺអេដស៍នៅតែមានក្នុងអត្រាមួយដែលគួរឱ្យគត់សម្គាល់ ជាពិសេសក្នុងចំណោមយុវវ័យអាយុចន្លោះ១៤-២៥ឆ្នាំ ភាគច្រើនក្នុងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដូច្នេះដើម្បីបញ្ចប់អេដស៍ទាល់តែមានការចូលរួមសហការការពីប្រជាពលរដ្ឋម្នាក់ៗតាមវិធានការសុខាភិបាល។
ថ្លែងក្នុងនាម លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាឱកាសនោះដែរ លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានជំរុញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះដឹងដែលបានផ្ដល់ជូននៅក្នុងកម្មវិធីសិក្ខាសាលានេះ និងចូលរួមអនុវត្តការងារប្រកបដោយក្ដីស្រលាញ់តាមរយៈការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅលើបញ្ហាគ្រឿងញៀន អេដស៍នេះ ព្រោះថាបើគ្មានការយល់ដឹងនិងចូលរួមពីរប្រជាពលរដ្ឋទេគឺមិនទទួលជោគជ័យឡើយ។
ជាមួយគ្នានេះដែរ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ត្រី យិន យឿត បានធ្វើបទបង្ហាញជូនសិក្ខាកាមទាំងអស់អីពី :អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន ផលប៉ះពាល់ទៅលើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងរបៀបទាញនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug: https://nodrugsnacd.com/download_kh ៕

ប្រភព ៖ «CCFR China state-controlled media »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច