ខេត្តកំពងចាម៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលមើលផ្នូរសពកូនប្រុស «ហ៊ុន កំសត់» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ អំឡុងពេលធ្វើដំណើរទៅកាន់ខេត្តរតនគិរី និងមណ្ឌលគិរី ។
សម្តេចតេជោបានមានប្រសាសន៍ថា៖ «កំសត់កូនប្រុសពុកបានមកមើលកូន
ហើយ ។ មកដល់ទីនេះពុកនឹកឃើញរឿងឈឺចាប់ដែលពុក និងម៉ែកូនទទួលរងនូវការឈឺចាប់ដែលមិន
អាចបំភ្លេចបានកាលពីថ្ងៃ១០ វិច្ឆិកា ឆ្នាំ១៩៧៦ ។កូនអត់ទោសឱយពុកដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លូនឯង អាស្រ័យពេលនោះ ស្ថានភាពពុកអន់ជាងសត្វទៅទៀត។ សត្វវាចេះថែទាំកូនវាតែ
ពុកមិនមានលទ្ធភាពទេកូន។ ការអត់ធ្មត់របស់ពុកនាពេលនោះ ទើបពុកបង្កើតបាននូវស្ថានភាព
ដូចនៅពេលនេះសំរាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល» ៕