ក្លឹប Bologna បានផ្តួលក្រុម AC Milanដោយលទ្ធផល1-0 ដើម្បីឈ្នះពានរង្វាន់ Coppa Italia ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 1974 ។
កីឡាករស្វីសDan Ndoye បានស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់គត់នៅក្នុងកីឡដ្ឋាន Stadio Olimpico របស់ទីក្រុងរ៉ូម។
ជ័យជម្នះនេះធានាឱ្យ Bologna មានកៅអីមួយក្នុងពាន Europa League នៅរដូវកាលក្រោយ ខណៈ AC Milan ដែលមិនបានឈ្នះពាន Italian Cup តាំងពីឆ្នាំ 2003 នៅតែមិនប្រាកដថាកន្លែងមួយលេងយកពាននៅអឺរ៉ុបនៅឡើយទេ។
Bologna មិនបានឈ្នះពានធំណាមួយទេចាប់តាំងពីពានរង្វាន់លើកនេះកាលពី 51 ឆ្នាំមុន។ វាជាកិត្តិយសដ៏ធំទីមួយសម្រាប់អ្នកចាត់ការរបស់ពួកគេ Vincenzo Italiano ដែលបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួនបីក្នុងរយៈពេលពីររដូវកាលមុនជាមួយនឹង Fiorentina ៕
ដោយ៖ ភារៈ