ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចតែដួលម៉ូតូសមត្ថកិច្ចចាប់ក្របួចបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់មុខសញ្ញាចាស់ តែងធ្វើសកម្មភាពជិះម៉ូតូឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយបើករត់គេចខ្លួនតែគេចមិនរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០ នាទី ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវបេតុង ក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ មិន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងជនសង្ស័យនិងឈ្មោះ មឿន ចាន់បុរី អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតបានម៉ូតូម៉ាក ZOOMER-X ពណ៌កាប់ស្តាំងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GA-9225 ជាកម្មសិទ្ធិរបស់ជនសង្ស័យជិះធ្វើសកម្មភាព , កាបូបដៃពណ៌ខ្មៅមួយជារបស់ជនរងគ្រោះដែលក្នុងនោះ មានប្រាក់ដុល្លារចំនួន ២៦៥ ដុល្លារ និង លុយខ្មែរចំនួន ៨ម៉ឺនរៀល ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងតែជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីផ្ទះទៅផ្សារច្បារអំពៅនោះ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1GA-9225 មកអែបក្បែរម៉ូតូជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបដៃ ពណ៌ខ្មៅ ដែលស្ត្រីរងគ្រោះកកាន់ជិះពីក្រោយប្តីបានសម្រេច ហើយព្យាយាមបើកម៉ូតូគេចខ្លួន តែចៃដន្យជនសង្ស័យពេកក៏ដួលហើយរត់ចោលម៉ូតូចូលទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះប្រជាពលរដ្ឋម្នាក់នៅក្បែរនោះ។ ស្របពេលនោះដែរកម្លាំងល្បាតនគរបាលខណ្ឌច្បារអំពៅចុះមកដល់ ក៏ធ្វើការឡោមពទ្ធ័ចាប់ឃាត់បានទាំងពីរនាក់ និងបានយកកាបូបលុយឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ប្រាថ្នា

%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%80%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b6

%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%80%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b6%e1%9f%a1%e1%9f%a1


ចែករំលែក៖