ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះគេពេលយប់លួចទ្រព្យសម្បត្តិបានសម្រេច ព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសមកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទូរស្សន៍បានសម្រេចកាលវេលាពីយប់ លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចឃាត់ជាប់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះវង់ វេន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិ ឈើទាល ឃុំព្រៃឈើឈាល ស្រុកល្វាផ្អែម ខេត្ត តាកែវ ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍ចោមចៅ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖