ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្រមានហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះបើមិនចង់មានទុក្ខ

ចែករំលែក៖

អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសេចក្តីប្រកាសព្រមានដល់អ្នកធ្វើដំណើរតាមជើងហោះហើរទំាងអស់ ហាមមិនឲ្យបើកទូរស័ព្ទ ឬក៏សាកថ្មទូរស័ព្ទ Samsung Galaxy Note 7 នៅពេលដែលឡើងជិះយន្តហោះនោះទេ ។

បន្ថែមពីលើនេះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិក ក៏បានណែនាំឲ្យក្រុមអ្នកធ្វើដំណើរទំាងអស់ គួរណារក្សាទុកទូរស័ព្ទដៃ Samsung Galaxy Note 7 នៅក្នុងវ៉ាលីជាជាងការយកមកប្រើប្រាស់នៅពេលធ្វើដំណើរលើយន្តហោះ ។

គួរបញ្ជាក់ថា ១សប្តាហ៏ចុងក្រោយនេះ ក្រុមហ៊ុន Samsung បានប្រកាសប្រមូលត្រឡប់មកវិញ នូវប្រភេទទូរស័ព្ទដៃខាងលើ មកពីជុំវិញពិភពលោកបន្ទាប់ពីមានភាពធ្លោះធ្លោយទៅលើប្រព័ន្ធថ្មទូរស័ព្ទ ដែលបង្កជាហានិភ័យអាចផ្ទុះឡើងអំឡុង ឬក្រោយពេលសាកថ្ម ។ទន្ទឹងនឹងសេចក្តីប្រកាសព្រមានពីអាជ្ញាធរសហរដ្ឋអាមេរិកក៏ដូចជាពីអាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិល FAA ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទSamsung Galaxy Note 7 ងាកទៅមើលក្រុមហ៊ុនអាកាសចរណ៍ Qantas និង Virgin Australia ក៏បានណែនាំដល់បណ្តាអ្នកធ្វើដំណើរលើយន្តហោះរបស់ខ្លួន “ហាមមិនឲ្យប្រើប្រាស់ ឬសាកថ្មទូរស័ព្ទ Samsung Galaxy Note 7 នៅពេលធ្វើដំណើរលើយន្តហោះរបស់ខ្លួន” ៕ វឌ្ឍនា

 

aes-1 aes aes-2


ចែករំលែក៖